ads
ads
បុគ្គលម្នាក់ត្រូវធ្ងន់ជាងគេក្នុងជំនួបវាយតបគ្នារវាង ថៃ និង​ឥណ្ឌូណេស៊ីជានរណា?
១៧-ឧសភា-២០២៣

លោក Sumardji មានវ័យ៥១ឆ្នាំ មានតួនាទីជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិឥណ្ឌូនេស៊ី U22 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ ក្រៅពីភពបាល់ទាត់ លោក Sumarji គឺជាមន្ត្រីនគរបាលជាតិថ្នាក់កណ្តាល ដែលមានឋានៈជាអគ្គស្នងការ (Combes)។

គាត់គឺជានិស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០០១ នៅសាលានគរបាលជាតិ (Secapa)។ លោក Sumarji បានកាន់តំណែងជានៅក្នុងអង្គភាពប៉ូលីស Bhayangkar ។

នៅឆ្នាំ២០២០ លោក Sumarji ត្រូវបានតែងតាំងជាប្រធានប៉ូលីស Sidoarjo នៅតំបន់ East Java ។ ១ ឆ្នាំ ក្រោយ ក្នុង ឆ្នាំ 2021 គាត់ត្រូវបានក្លាយជាប្រធាន នាយកដ្ឋាន ប៉ូលិសចរាចរណ៍តំបន់ Bengkulu ។ ឆ្នាំ២០២៣ បុរស ដែលមានដើមកំណើតនៅតំបន់ Nganjuku រូបនេះ បម្រើការជាអធិការនគរបាលកម្រិតទី៣ (Itwasum Polri) ។

លោក Sumarji បានចាប់ផ្តើមចូលប្រឡូកក្នុងពិភពបាល់ទាត់នៅឆ្នាំ ២០១៦ ។ នៅពេលនោះគាត់គឺជាអ្នកគ្រប់គ្រងក្លឹប Bhayangkara FC ដែលជាក្រុមបាល់ទាត់ គ្រប់គ្រងដោយអគ្គស្នងការនគរបាលជាតិ។

មិនត្រឹមតែប៉ុណ្ណោះ លោក Sumarji ក៏បានក្លាយជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ចាប់ពីក្រុមជម្រើសជាតិ U19, U23 រហូតដល់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្រុមធំ។ បន្ទាប់មកនៅឆ្នាំនេះ Sumarji ត្រូវបានជ្រើសរើសជាសមាជិកនៃ PSSI Exco សម្រាប់រយៈពេល ៤ឆ្នាំ (2023-2027)។

ប្រភព៖ CNN Indonesia
ប្រែសម្រួល៖ B8-Sport

ads
ads