Farhan Halim បានការពារដំណែងមេដាយមាសឱ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ីពីរដងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ អ្នកលេងបាល់ទះវ័យក្មេងរូបនេះកើតនៅ Pasundan ជាកីឡាករកើតចេញពីការលេងក្នុងលីគបាល់ទះពាក់កណ្ដាលអាជីព Livoli ឡើងរហូតដល់លីគបាល់ទះអាជីពកំពូល Proliga ហើយបន្តឡើងមកលេងនៅលីគបាល់ទះអារ៉ាប់រួម United Arab Emirates League ។
ប្រវត្តិលេងបាល់ទះដំបូង៖
Farhan កើតនៅតំបន់ជាយក្រុង Bandung Regency ។ គាត់បានចាប់ផ្តើមលេងបាល់ទះនៅអាយុ 12 ឆ្នាំក្នុងកម្រិតមធ្យមសិក្សានៅសាលាបណ្ដុះបណ្ដាលអ៊ីស្លាមនៅ Cimaung តំបន់ Bandung ហើយបានបន្តចំណង់ចំណូលចិត្តរបស់គាត់នៅពេលគាត់ចូលរៀននៅវិទ្យាល័យក្នុងទីក្រុង Bandung ។
មុនពេលក្លាយជាកីឡាករអាជីព Farhan បានចូលរួមលេងក្នុងព្រឹត្តិការណ៍ក្នុងស្រុកដល់ថ្នាក់ជាតិ (PON) បន្ទាប់មកបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នៅក្លឹប Bandung Pasundan ។ អាជីពរបស់គាត់បានចាប់ផ្តើមនៅពេលដែលគាត់បានការពារតំណែងជើងឯកឱ្យក្លិប Pasundan នៅព្រឹត្តិការណ៍ Livoli Division I ឆ្នាំ 2019 និង Jakarta Pertamina Energi នៅក្នុងព្រឹត្តិការណ៍ Proliga ។ Farhan បានជោគជ័យក្នុងការនាំ Pasundan ទៅកាន់ជើងឯក ហើយបានឡើងដល់លីគកំពូល។
ត្រឹមតែ 2 ឆ្នាំនៅ Proliga, Farhan បន្ទាប់មកលេងឱ្យក្លឹប Hatta Club Dubai VC នៅអារ៉ាប់រួម។ ដើមឡើយគាត់លេងនៅឈុត UAE Junior Volleyball League ប៉ុន្តែនៅទីបំផុតបានលេងក្នុងក្រុមឈុតធំតែម្ដង។ Farhan បានត្រលប់ទៅឥណ្ឌូនេស៊ីវិញហើយ គាត់បានលេងឱ្យក្លឹបចាស់របស់គាត់គឺ Pasundan ក្នុងព្រឹត្តិការណ៍ Livoli 2022 និង Jakarta Pertamina Pertamax (អតីត Jakarta Pertamina Energi) នៅ Proliga 2022។ ទន្ទឹមនឹងនេះក្នុងលីក Proliga 2023 Farhan បានចូលរួមក្លឹប Jakarta STIN BIN ។
នៅស៊ីហ្គេម
Farhan បានបង្ហាញខ្លួនជាលើកដំបូងនៅស៊ីហ្គេមឆ្នាំ២០២១ ហើយទទួលបានការចាប់អារម្មណ៍ដោយសារតែការវាយសេវាចំក្បាលរបស់កីឡាករ Libero របស់កម្ពុជា។ នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គាត់បានទទួលជោគជ័យក្នុងការនាំយកមេដាយមាសមកប្រទេសឥណ្ឌូនេស៊ីវិញ។
នៅស៊ីហ្គេមឆ្នាំ 2023 Farhan បានត្រលប់មកក្រុមជម្រើសជាតិវិញ។ គ្រូបង្វឹក Jiang Jie បានដាក់គាត់ជាកីឡាករបម្រុង។ ប្តូរវេនចូលទីលានជាមួយ Doni Haryono ដែលមានមុខតំណែងដូចគ្នា។ ក្នុងនាមជាកីឡាករបម្រុង ក្នុងការប្រកួតជម្រុះជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា និងវៀតណាម Farhan មើលទៅគួរឱ្យភ្ញាក់ផ្អើល។
នៅវគ្គផ្តាច់ព្រ័ត្រទល់នឹងម្ចាស់ផ្ទះកម្ពុជា ថ្ងៃចន្ទ (8/5/2023) Farhan បានចាប់ផ្តើមក្នុងឈុត៦នាក់ដំបូង។ តាំងពីដំបូងមក គាត់ពិតជាគួរអោយចាប់អារម្មណ៍ណាស់។ សូម្បីក្នុងឈុតទី២ ក៏គាត់ធ្វើបានល្អ ដោយវាយសេវារកបានពិន្ទុ៩គ្រាប់ ការវ៉ៃផ្ដាច់យកពិន្ទុ ការវាយបាល់ផ្ដាច់៣ម៉ែត្រ នឹងធ្វើជារបាំងដ៏ល្អផងដែរ។
រឿងមួយមិនសូវមានអ្នកដឹង៖ រឿង អាថ៌កំបាំងមួយ នៅពីក្រោយរឿង Farhan គឺបានបាត់កូនម្រាមដៃមួយ ដោយសារឧបទ្ទវហេតុ ចៃដន្យមួយ ពេលនេះគាត់មានម្រាមដៃតែ៩ប៉ុណ្ណោះ ប៉ុន្តែមិនអាចបង្អាក់អាជីពបាល់ទះដ៏ជោគជ័យរបស់គាត់បានទេ។
ឈ្មោះពេញ៖ Farhan Halim
ទីកន្លែងកំណើត: Bandung Regency, 26 April 2001
លេងឱ្យក្លិប: Jakarta STIN BIN
កម្ពស់: ១.៩៣ម៉ែត្រ
តំណែង: ស្មាត់ស្ដាំ ស្មាត់សម្លាប់យកពិន្ទុ