


ក្រុមបាល់ទះជម្រើសជាតិថៃបានប្រកួតចាញ់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាក្នុងលទ្ធផល២ទល់៣សិតដែលមានលំដាប់ពិន្ទុ (25-18, 25-21, 21-25, 16-25, 10-15) ដែលលទ្ធផលនេះបានធ្វើឱ្យក្រុមបាល់ទះកម្ពុជាបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសជាមួយក្រុមការពារតំណែងជើងឯកឥណ្ឌូណេស៊ី។
ហើយថៃនឹងត្រូវប៉ះជាមួយវៀតណាមដណ្ដើមមេដាយសំរឹទ្ធ។ និយាយក្នុងស្ថានភាពដែលក្រុមជម្រើសជាតិថៃរងបរាជ័យក្រុមថ្វីដៃកម្ពុជា អ្នកគាំទ្រថៃជាច្រើនលើសលប់បានបញ្ចេញមតិយោបល់យល់ស្រប និងទទួលស្គាល់ពីសមត្ថភាពក្រុមជម្រើសជាតិបាល់ទះកម្ពុជាថា៖
«២ដងចុងក្រោយចាញ់កម្ពុជាទាំងអស់ ខ្ញុំត្រូវតែគិតអំពីវា កុំនិយាយថា កីឡារមានឈ្នះមានចាញ់។ លើកនេះទទួលស្គាល់ទៅ ប៉ុន្តែត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីលើកកម្ពស់ស្តង់ដារថៃឱ្យខ្ពស់ជាងនេះ»។
»ចាញ់គឺចាញ់! អ្នកត្រូវតែទទួលស្គាល់ថាគូប្រជែងរបស់អ្នករីកចម្រើនលឿនជាងអ្នកទៅទៀត។ យើងក៏រីកចម្រើនដែរ តែវាយឺតជាង!»
អ្នកគាំទ្រមួយចំនួនបែរជានិយាយថាដោយសារតែអ្នកគាំទ្រកម្ពុជាស្រែកហ៊ោ បន្លឺសំឡេងខ្លាំង ធ្វើឱ្យកីឡាករថៃបាត់បង់ការផ្ចង់អារម្មណ៍៖
មើលតាម Live តែត្រូវបិទសំឡេង។ សំឡេងស្រែកហ៊ោលឺដូចខ្មែរក្រហមទៅធ្វើសង្គ្រាម
សំឡេងរំខាន និងបាត់បង់ការផ្ចង់អារម្មណ៍។ ខ្ញុំអង្គុយនៅមុខកុំព្យូទ័រលឺសំឡេងខ្មែរស្រែកហ៊ោពីធុងបាស់ផងដែរ។ ពេលខ្លះខ្ញុំលឺសំឡេងសើចចម្អក…
តែយ៉ាងណាក្ដី! ក៏មានអ្នកគាំទ្រមួយចំនួនថា អ្នកគាំទ្រស្រែកសន្ធាប់ ហ៊ោនពេញកីឡដ្ឋាន មិនមែនជាកំហុសនោះទេ កីលាករខ្លួនឯងនិងក្រុមដែលលេងមិនបានល្អ។