ads
ads
គ្រូបង្វឹកឈុត​នារីកម្ពុជាឆ្លើយតបទៅនឹង​សម្ដីគ្រូបង្វឹកនារីឡាវរឿង«ទៅហាត់នៅ​ចិន៦​ខែ​បើ​ចាញ់​នឹង​មានបញ្ហា»
០៤-ឧសភា-២០២៣

ក្រុមជម្រើសជាតិកម្ពុជា​ឈុតនារី​បាន​យក​ឈ្នះជម្រើសជាតិ​នារី​ឡាវ​ក្នុងលទ្ធផល​២ទល់០ នា​ការ​ប្រកួតវិញ្ញាសាបាល់ទាត់​នារី​ពូល B ខណៈគ្រូបង្វឹក​ក្រុមជម្រើសជាតិ​នារី​កម្ពុជា​ពេញ​ចិត្ត​លទ្ធផល​នេះ​ខ្លាំង​មែនទែន។

ក្នុងសន្និសីទកាសែត​ក្រោយ​ការ​ប្រកួត​លោក GAO FULIN បាន​និយាយ​ថា៖« លោកពិត​ជាពេញ​ចិត្ត​លទ្ធផលនេះ​ ហើយ​យើងពិតជាមានមោទនកភាព​ដែលយើងត​បានយក​ឈ្នះឡាវ​ដែលជាក្រុមខ្លាំងផ្នែកបាល់ទាត់នារី។ ខ្ញុំពិត​ជារីករាយ ហើយ​ប្រឹង​ប្រែងសម្រាប់​ការ​ប្រកួតបន្ទាប់​ទៀត»។

គ្រូបង្វឹក​សញ្ជាតិ​ចិន​រូប​នេះ​ក៏​បានឆ្លើយតបសំណួររបស់​អ្នក​សារព័ត៏មានអំពីស្ថានភាពវគ្គទីមួយលេង​សម្រុកខ្លាំង ហើយវគ្គទី២លេង​ការពារ​ខ្លាំង៖«សម្រាប់​គុណផលលេង​នេះ វា​មិនទាន់​ល្អណាស់​ណា​ទេ ពី​ព្រោះ​យើង​ទើប​ធ្វើដំណើរ​មក​ពី​ចិនក្នុងរយៈពេល​ខ្លី ហើយ​យើង​មាន​កីឡាការិនី​៣​នាក់​មក​ពី​បរទេស​មក​ជួយយើង។ ​ អញ្ចឹង​ការសហការ​គ្នា​លើ​ទីលាន​នៅ​មាន​គម្លាតពីគ្នាឆ្ងាយ នេះជារឿង​យុទ្ធសាស្រ្ត។ ទីពីរ នេះ​យើងស៊ុតបាន​២គ្រាប់​មែន ប៉ុន្តែ​ការ​ប្រើប្រាស់​កម្លាំងរបស់​យើងមិនពេញលេញទេ ដោយសារ​យើង​សន្សំសម្រាប់​ការ​វាយបកនៅ​វគ្គទី២ពីឡាវ។ បើ​យើងសម្រុកក្នុងវគ្គទីមួយអស់ វគ្គទី២ កីឡាការិនីយើង​នឹង​អស់​កម្លាំង​ហើយ​ទប់​ការ​សម្រុក​របស់​ឡាវ​មិនជាប់​ទេ»។

លោក​បាន​ឆ្លើយតបទៅនឹង​សម្ដីគ្រូបង្វឹកនារីឡាវរឿងទៅហាត់នៅ​ចិន៦​ខែ​បើ​ចាញ់​នឹង​មានបញ្ហា៖«យើងឈ្នះ២គ្រាប់ ហើយយើងរក្សា Cleansheet វាក៏ជាករណីសម្រាលបន្ទុកមួយដែរ តែ​ការ​ប្រកួតមិនទាន់​ចប់​នោះទេ។ ខ្ញុំគ្មានអ្វីត្រូវគិត​ក្រៅពី​រៀនសូត្រពី​ក្រុមដទៃទៀត​ដែល​បាន​ចូល​រួមមក​ជួយព្ងរឹង​ក្រុមរបស់​យើងបន្ថែមទៀត។ ពេល​ខ្ញុំឃើញកីឡាការិនីរបស់​យើងលេង​យប់​នេះ​ខ្ញុំមានទំនុកចិត្តថា​យើង​នឹង​អាច​យក​ឈ្នះក្រុមនារីសិង្ហបុរីបាន​ទៀត​ផង។»

ads
ads