ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា នឹងចាកចេញពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រសិនបើ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល។
លោកបានសរសេរក្នុងគណនីហ្វេសបុករបស់លោកថា ៖ « កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ»។
«បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាម រយៈវិស័យកីឡាបាល់ទាត់ ។ បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត
ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម »។
លោកបានបន្តទៀតថា៖ «ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ» ។
សូមបញ្ជាក់ឡើងវិញថា លោកបានចេញសារបែបនេះ ដោយសារតែក្រុមជម្រើសជាតិកម្ពុជា U22 ប្រកួតស្មើ U22 ហ្វីលីពីន ក្នុងការប្រកួតទី២ក្នុងពូល A វិញ្ញាសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។ លទ្ធផលស្មើនេះ បានធ្វើឱ្យជម្រើសជាតិកម្ពុជាទទួលបាន៤ពិន្ទុពិការលេងបាន២ប្រកួតហើយនៅសល់២ប្រកួតទៀតត្រូវជួបក្រុមខ្លាំង មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី៕