ads
ads
សារព័ត៏មានឥណ្ឌូណេស៊ីផ្សាយ៖ «U22ឥណ្ឌូណេស៊ីត្រូវតែត្រៀមខ្លួនប្រយុទ្ធនឹងអយុត្តិធម៌របស់អាជ្ញាកណ្តាលពេលជួប U22 កម្ពុជា
០១-ឧសភា-២០២៣

«ប្រឈមមុខនឹងក្រុម U-22 កម្ពុជា កីឡាករជម្រើសជាតិ U-22 ឥណ្ឌូណេស៊ី ត្រូវតែត្រៀមខ្លួន ដើម្បីតទល់នឹងភាពអយុត្តិធម៌របស់អាជ្ញាកណ្តាល។ ហេតុអ្វី​បាន​ជានិយាយបែប​​នេះ ពីព្រោះយើងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការប្រកួតរវាងក្រុមជម្រើសជាតិ U-22 កម្ពុជា និង U-22 ទីម័រខាងកើត ក្នុងការប្រកួតបើកឆាកក្នុងពូល A នៃស៊ីហ្គេមឆ្នាំ 2023» នេះជាការ​សរសេររបស់សារព័ត៏មាន Bola របស់ឥណ្ឌូនេស៊ី ។

ដូចដែលបានដឹងហើយថា ក្រុមបាល់ទាត់ជម្រើសជាតិ U-22កម្ពុជា បានយកឈ្នះក្រុម U-22 ទីម័រខាងកើត ដោយលទ្ធផល ៤-០ ក្នុងការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ ល្ងាច WIB។ គ្រាប់​បាល់ U-22 របស់​កម្ពុជា រក​បាន​ដោយ ជូ ស៊ិនទី (៤០’, ៤៥+២’), រតនា (៧៤’) និង លឹម ពិសិដ្ឋ (៨២’)។

ប្រភពខាងលើបន្ត​សរសេរទៀត​ថា៖«នៅក្នុងការប្រកួតក្រុមជម្រើសជាតិ U-22 និងទីម័រខាងកើត U-22 មានឧប្បត្តិហេតុមួយ នៃការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដ៏ចម្រូងចម្រាស ដោយសារតែពួកគេមានទំនោរទៅខាងក្រុមម្ចាស់ផ្ទះ។ យោងតាមរបាយការណ៍របស់ Soha.vn បានឱ្យដឹងថា គ្រានោះបានកើតឡើងនៅនាទីទី 60 នៅពេលដែលក្រុមម្ចាស់ផ្ទះ U-22 កម្ពុជា ដឹកនាំដោយ Keisuke Honda ឈ្នះ 2-0 ។

នៅ​ពេល​នោះ ខ្សែ​ការពារ U-22 កម្ពុជា​បានបញ្ជូនបាល់ទៅខាងក្រោយ ប៉ុន្តែខ្សែការពារម្នាក់ទៀត​បទប់​បាល់​មិនបាន​ល្អ ធ្វើឱ្យបាល់រត់ទៅក្រោយ បន្ទាប់មក កីឡាករ U-22 ទីម័រខាងកើត Mouzinho បានទាញយកប្រយោជន៍ពីកំហុសនោះ ដែលបានផុសចេញពីផ្នែកខាងឆ្វេងនៃខ្សែការពារ U-22 កម្ពុជា ក្នុងស្ថានភាពមិនប្រុងប្រយ័ត្ន។

នៅពេលនោះ ការវាយលុករបស់ Mouzinho មកលើក្រុមជម្រើសជាតិ U-22 កម្ពុជា បានជំរុញឱ្យ រ៉េត លីហេង ចាកចេញពីប្រអប់ទី ដើម្បីរារាំងបាល់ដែលចូលមក។ ទោះបីជាយ៉ាងណាក៏ដោយ គេឃើញគាត់រារាំងបាល់ដោប៉ះដៃរបស់គាត់នៅខាងក្រៅតំបន់ពិន័យ។ ទោះ​ជា​យ៉ាង​ណា រ៉េត លីហេង បាន​បដិសេធ​ថា​មិន​បាន​រារាំង​បាល់​ដោយ​ប្រើ​ដៃ​ឡើយ។ គាត់​បាន​ប្រកែក​ថា បាល់​នោះ​គ្រាន់តែ​ប៉ះ​ទ្រូង​គាត់ មិនមែន​ដៃ​របស់គាត់​ទេ​។

រំពេច​នោះ សកម្មភាព​របស់ រ៉េត លីហេង ទទួល​បាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​សំណាក់​កីឡាករ U-22 ទីម័រខាងកើត។ ទោះ​ជា​យ៉ាង​ណា អាជ្ញាកណ្តាល​មិន​អើពើ​នឹង​ការ​តវ៉ា ហើយ​មិន​បាន​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ពិកំហុសរបស់ រ៉េត លីហេង នោះទេ។

ads
ads