ads
ads
ចាន់ វឌ្ឍនាកាជឿជាក់ សិស្សប្អូន U22 អាច​សាងប្រវត្តិសាស្រ្តក្នុងទឹក​ដី​ខ្លួនឯង
២៩-មេសា-២០២៣

បន្ទាប់​ពី កែវ សុខផេង​បាន​ផ្ញើសារជូនពរ និង​លើក​ទឹក​ចិត្តកីឡាករ​ក្រុមជម្រើសជាតិ U22 កម្ពុជា កាលពី​ថ្ងៃមិញ ពេល​រៀមច្បង​ម្នាក់​ទៀត​គឺ ចាន់ វឌ្ឍនាកា បានបង្ហាញក្ដីជៀជាក់លើ​សិស្សប្អូន ហើយកីឡាកររូប​នេះ​គិត​ថា ឈ្នះការ​ប្រកួតដំបូង​ជារឿងល្អ។

ក្នុងវេបសាយ B8 SPORT ខ្សែប្រយុទ្ធបឹង​កេតនិយាយបែបនេះ៖«ខ្ញុំជឿថាពួកគាត់នឹងអាចសាងប្រវត្តិសាស្រ្តបានសម្រាប់វិញ្ញាសារបាល់ទាត់ក្នុងព្រឹត្តិការណ៍នេះ។  យប់នេះខ្ញុំជឿថាពួកគាត់នឹងលេងបានល្អ ការឈ្នះប្រកួតដំបូងជារឿងល្អ ក្នុងការបង្កើនទឹកចិត្តនៅប្រកួតក្រោយៗរបស់ពួកគាត់»។

ក្រុមជម្រើសជាតិកម្ពុជានឹង​ត្រូវជួប​ក្រុមទីម័រខាងកើត​នៅ​វេលាម៉ោង​៧​និង​០០នាទីយប់​នៅ​ពហុកីឡដ្ឋាន​ជាតិ ខណៈ​ការ​ប្រកួត​នៅ​វេលាម៉ោង​៤​និង​០០នាទី​ជំនួបរវាង​ឥណ្ឌូណេស៊ី​និង​ទីម័រខាងកើត៕

 

ads
ads