ads
ads
រៀមច្បង កែវ សុខផេងផ្ដាំផ្ញើសិស្សប្អូន U22 ឱ្យធ្វើរឿង​ទាំងនេះ​ដើម្បី​ទទួលជ័យជម្នះក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
២៩-មេសា-២០២៣

ក្រុមជម្រើស​ជាតិ​កម្ពុជា U22 នឹង​ត្រូវ​លេង​តទល់​ជម្រើសជាតិ​ទីម័រខាងកើតក្នុងការ​ប្រកួតបើក​ឆាកវិញ្ញាសាបាល់ទាត់បុរសនៅយប់​នេះ​នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិកកម្ពុជា ខណៈរៀមច្បង កែវ សុខផេងបានផ្ញើសារលក​ទឹក​ចិត្ត​និង​ផ្ដាំផ្ញើដល់​សិស្សប្អូន​ដែល​កំពុង​បំពេញភារកិច្ចនៅស៊ីហ្គេម។

សុខផេងថ្លែង​បែបនេះ៖ «សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ រវាង​កម្ពុជានិង​ទីម័រខាងកើត ក្នុងនាម​ខ្ញុំ​ជា​រៀមច្បង ហើយ​ក៏​ធ្លាប់​មាន​បទពិសោធ​លេង​ក្នុង​ស៊ី​ហ្គេម​ជា​ច្រើន​លើក ពិសេស​ក្នុង​ឆ្នាំ២០១៩ ដែល​បាន​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្រ្ត ជូន​ពរ​ឱ្យ​ក្រុមជម្រើសជាតិលេង​ដោយ​សាមគ្គីគ្នា លេង​ជាក្រុម និង​ទទួល​បាន​ជ័យជម្នះ​នៅ​យប់​នេះ»។

ក្រុមជម្រើសជាតិកម្ពុជានឹង​ត្រូវជួប​ក្រុមទីម័រខាងកើត​នៅ​វេលាម៉ោង​៧​និង​០០នាទីយប់​នៅ​ពហុកីឡដ្ឋាន​ជាតិ ខណៈ​ការ​ប្រកួត​នៅ​វេលាម៉ោង​៤​និង​០០នាទី​ជំនួបរវាង​ឥណ្ឌូណេស៊ី​និង​ទីម័រខាងកើត៕

ads
ads