ads
ads
មុនជួបកម្ពុជាយប់​នេះទីម័រខាងកើតខ្វះខាតខ្លាំង រដ្ឋាភិបាលរបស់ពួកគេមានសមត្ថភាពឧបត្ថម្ភកីឡាករម្នាក់បានតែ១៨ដុល្លារប៉ុណ្ណោះ
២៩-មេសា-២០២៣

ស្ថានភាពរបស់អត្តពលិកទីម័រឡេស្តេក្នុងមុនពេលហោះមកស៊ីហ្គេមនៅកម្ពុជា(មុនពេល) ត្រូវបានសារព័ត៌មាន Tatoli បង្ហើបថា អត្តពលិករបស់ពួកគេត្រូវសន្សំសំចៃថវិកា។ តាមរូបភាពអាហារ គេញ៉ាំតែមាន់ដុត ត្រសក់ ស៊ុតចៀន ឬអាហារថោកៗតែប៉ុណ្ណោះ។

ម្យ៉ាងទៀត​ការ​ទៅ​ប្រកួត​កីឡា​នៅ​ស្រុក​ខ្មែរ​ ពួកគេសប្បាយចិត្តដែល​សន្សំ​ការ​ចំណាយបាន​ច្រើន​។ ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលគឺត្រឹមតែ 18 ដុល្លារអាមេរិកក្នុងមួយម្នាក់ ឬប្រហែល ៧៤០០០រៀលពេញមួយព្រឹត្តិការណ៍ស៊ីហ្គេម​នេះ។ សហព័ន្ធកីឡាបាល់ទាត់​ទីម័រខាងកើតបានចំណាយ​លុយ ២០ម៉ឺនដុល្លារសម្រាប់ធ្វើ​ការ​បោះជុំរំហ្វឹកហាត់​និង​សម្រាប់​ការ​ប្រកួតក្នុង​ស៊ីហ្គេមទាំងមូល។

ប្រភពជាច្រើន​បាន​ឱ្យ​ដឹង​ថា ថវិកាហិរញ្ញវត្ថុរបស់អត្តពលិកមកពីទីម័រគឺតឹងរ៉ឹងណាស់។ ពួកគេ​ខ្លះ​ត្រូវ​ដកខ្លួន​ចេញ​ព្រោះ​គ្មាន​លុយ​ប្រកួត។ ពួកគេ​ខ្លះ​ត្រូវ​ជួយ​រដ្ឋ​ចំណាយ​លើ​ផ្នែក​នេះទៅវិញ។ នេះ​ជា​រឿង​គួរ​ឲ្យ​អាណិត ប៉ុន្តែ​ដើម្បីជាតិ​ពួក​យើង​សរសើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ។ មុន​មក​កម្ពុជាក្រុមជម្រើសជាតិទីម័រ U22 បាន​ទៅ​ហ្វឹកហាត់​នៅ​ថៃ​ដោយ​បោះជុំរំហ្វឹកហាត់​និង​លេង​មិត្តភាព​ជាមួយក្រុមបាល់ទាត់​ក្នុង​ប្រទេស​ថៃ។

ក្រុមជម្រើសជាតិទីម័រខាងកើត​នឹង​ត្រូវជួបជាមួយកម្ពុជា​ក្នុង​ការ​ប្រកួតបើកឆាកស៊ីហ្គេម​ក្នុងពូល A វិញ្ញាសាបាលទាត់​បុរស​នៅ​ពហុ​កីឡដ្ឋាន​ជាតិវេលាម៉ោង​៧​និង​០០នាទី៕

ads
ads