វេបសាយ Bola របស់ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញការចាប់អារម្មណ៍ ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាកន្លែងប្រកួតរបស់ក្រុមជម្រើសជាតិ U-22 ក្នុងពូល A សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដោយសរសេរថា៖« ស្មៅបៃតង ទីលានរលោង តែមានកៅអីអង្គុយតែមួយផ្នែក ហើយកន្លែងផ្សេងទៀតមានកៅអីទ្រាប់អង្គុយតែគ្មានបង្អែកខ្នង។»
គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បង្ហាញពីកន្លែងប្រកួតកីឡាបាល់ទាត់បុរសស៊ីហ្គេម ឆ្នាំ២០២៣ ពូល A ពហុកីឡដ្ឋានជាតិអូឡាំពិក។ តាមរយៈទំព័រហ្វេសប៊ុករបស់ CAMSOC និង FFC បានបង្ហោះរូបថតរាប់សិបសន្លឹកនៃស្ថានភាពចុងក្រោយនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 50,000 នាក់ និងមានទីតាំងនៅក្នុងរាជធានីភ្នំពេញរបស់កម្ពុជា។
សារព័ត៏មានដដែលបន្តថា៖ «ស្មៅនៅពហុកីឡាដ្ឋានអូឡាំពិកមើលទៅពណ៌បៃតងខ្លាំងណាស់ ទីលានគឺរលូន ហើយកន្លែងមួយផ្នែកតូចមានកៅអីតែមួយជ្រុងក្នុង VVIP និង VIP ភាគច្រើននៃកីឡដ្ឋានមានតែកៅអីអង្គុយតែប៉ុណ្ណោះ មិនមានបង្អែកខ្នងទេ»។
«ស្ទើរតែ 90 ភាគរយនៃពហុកីឡដ្ឋានជាតិអូឡាំពិកមិនប្រើដំបូលដែលគ្របដណ្តប់តែផ្នែកតូចមួយនៃកន្លែង VVIP ប៉ុណ្ណោះ ហើយកន្លែងផ្សេងទៀតមិនមានដំបូល។ ជាក់ស្តែង ទស្សនិកជនអាចក្តៅ និងទទឹកភ្លៀង»។