ads
ads
មុនស៊ីហ្គេម​មក​ដល់ U22 កម្ពុជា​នឹង​ទៅបោះជុំរំហ្វឹកហាត់​នៅ​ថៃ​ម្ដងទៀត
០៧-មេសា-២០២៣

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំនឹងទៅធ្វើការបោះជុំរំហ្វឹកហាត់លើកចុងក្រោយនៅប្រទេសថៃម្ដងទៀត ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២៣ ខាងមុខសម្រាប់ត្រៀមព្រឹត្តិការណ៏កីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ក្រុមគោព្រៃវ័យជំទង់កម្ពុជា​ធ្លាប់​បាន​ទៅ​បោះជុំរំហ្វឹកហាត់នៅ​កោះសាមុយប្រទេស​ថៃ​រួច​ម្ដង​មក​ហើយ កាលពី​ខែមុន​ដែល​នោះ​ជា​ការ​បោះជុំរំ​លើក​ទី​១ មុន​ពេល​ប្រកួត​ពាន​រង្វាន់ Merlion Cup 2023 ហើយ​កម្ពុជា U22 បាន​ចំណាត់​ថ្នាក់លេខ៣។ គោលបំណង​របស់​U22 កម្ពុជា​ការ​ឈ្នះមេដាយមាសក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម ដែល​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​របស់​ខ្លួន។ កម្ពុជា​មានឱកាស​ក្នុង​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែ​ម្ដង​គត់​គឺកាលពីឆ្នាំ​២០១៩​ ក្រោម​ការ​ដឹកនាំរបស់​លោក Felix Dalmas។

ដោយឡែកក្រុមនារីជម្រើសជាតិកម្ពុជានឹងត្រឡប់ពីការបោះជម្រុំហ្វឹកហាត់រយៈពេលវែងពីប្រទេសចិននាថ្ងៃទី ២៤ ខែមេសាខាងមុខដូចគ្នា សម្រាប់ត្រៀមខ្លួនទទួលក្រុមនារីជម្រើសជាតិឡាវ នាថ្ងៃទី ០៣ ខែឧសភា ដែលជាជំនួបបើកឆាកវិញ្ញាសារបាល់ទាត់នារី ៕

( ? FFC )

ads
ads