ads
ads
គ្រូបង្វឹក U22 ថៃ​ចង់​បាន Suphanat ជួយក្រុម​ក្នុងស៊ីហ្គេម​តែ​ប្រធាន​ក្លិបបូរីរ៉ាំលោក Newin គ្រោង​បញ្ជូនទៅ​អឺរ៉ុបវិញ
០៧-មេសា-២០២៣

គ្មានកានរណាអាចបដិសេធបានទេនៅពេលដែលថាប្រធានក្លឹប Buriram United លោក Newin Chidchob មានបំណងចង់ធ្វើអ្វីគ្រប់យ៉ាងដែលគាត់មានឱ្យ ខ្សែប្រយុទ្ធ Suphanat Mueanta ទៅកាន់ទ្វីបអឺរ៉ុបនៅរដូវក្តៅនេះ។

កីលាករ​វ័យវ័យ 20 ឆ្នាំរូប​នេះគ្រោងនឹងទៅលេងនៅទ្វីបអឺរ៉ុបនៅរដូវក្តៅនេះ ដែលវាមានន័យ​ថាគាត់បោះបង់ចោលសិទ្ធិសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងព្រឹត្តិការណ៍ SEA Games 2023។  លោក Issara Sritaro គ្រូបង្វឹកក្រុមជម្រើសជាតិ U-23 ថៃបានបង្ហើបប្រាប់ Main Stand ថា Suphanat ទំនងជាមិនមានវត្តមានសម្រាប់ក្រុមដំរីសវ័យក្មេងនៅកម្ពុជាក្នុងខែឧសភានេះទេ។

Issara បាននិយាយថា៖ «ខ្ញុំចង់ធ្វើការជាមួយ Suphanat Mueanta ម្តងទៀតសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ 2023 នាពេលខាងមុខ។ប៉ុន្តែ លោក Newin Chidchob បានឆ្លើយតបថា គាត់នឹងទៅអឺរ៉ុបក្នុងអំឡុងពេលនោះ»។

«គាត់ (Newin) មិនបានប្រាប់ខ្ញុំពីព័ត៌មានលម្អិតទាំងអស់ទេ ប៉ុន្តែខ្ញុំសង្ឃឹមថា Suphanat នឹង​មាន​វត្តមានក្នុងការ​ប្រកួត​ជុំ​បន្ត​បន្ទាប់»។

Suphanat ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ជម្រើស​ជាតិ​ថៃ​ស៊ីហ្គេម​តែ​ម្ដងគត់នោះគឺនៅក្នុងឆ្នាំ 2019 ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Akira Nishino ។
ពេល​នោះ​ U22 ថៃបាន​បរាជ័យ​ក្នុង​ការ​ឆ្លង​ផុត​ជុំ​ទី​មួយ ខណៈ​ដែល​វៀតណាម​បាន​ទម្លាក់​ពួកគេ​ចេញ​នៅ​ថ្ងៃ​ចុងក្រោយ។

ទន្ទឹមនឹងនេះ នៅក្នុងយុទ្ធនាការឆ្នាំ 2023 ថៃស្ថិតក្នុងពូលជាមួយនឹងក្រុមការពារតំណែងជើងឯកវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ ការប្រកួតបាល់ទាត់បុរសនឹងចាប់ផ្តើមនៅថ្ងៃទី 29 ខែមេសា ហើយដំណើរការរហូតដល់ថ្ងៃទី 16 ឧសភា។

ads
ads