ads
ads
Rashford ច្រានចោលព័ត៏មាន ចង់បានលុយពី Man United ដល់ទៅ៥០ម៉ឺនផោនក្នុងមួយសប្តាហ៍
៣០-មិនា-២០២៣

Marcus Rashford បានច្រានចោលរបាយការណ៍មួយដែលអះអាងថាគាត់ចង់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។

Man United កំពុងបន្តព្យាយាមយល់ព្រមលើកិច្ចសន្យាថ្មីជាមួយទាំង David de Gea និង Rashford ទោះបីជាស្ថានភាពកម្មសិទ្ធិអំពីម្ចាស់ថ្មីមិនច្បាស់លាស់ក៏ដោយ។ ឆ្លើយតបទៅនឹងសារ tweet អំពីរឿងនេះ គាត់បាននិយាយថា៖

«ជាដំបូង! វាជារឿងមិនសមហេតុសមផលទាំងស្រុង។ ក្លឹបនិងខ្ញុំ មានការគោរពគ្នាទៅវិញទៅមក ហើយនោះជាអ្វីដែលយើងមាន។ ពេល​នេះខ្ញុំផ្ដោតអារម្មណ៍លើ​ការ​រក​គ្រាប់​បាល់ ឈ្នះការ​ប្រកួត និងការឈ្នះពានរង្វាន់»។

របាយការណ៍មួយបានអះអាងថា Rashford ចង់ក្លាយជាតារាដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ជាមួយនឹងកិច្ចសន្យាថ្មីដែលមានតម្លៃជាង 500,000 ផោនក្នុងមួយសប្តាហ៍។ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិអង់គ្លេសនឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2024 ។

ads
ads