លោក Jurgen Klopp បានប្រាប់ BT Sport បន្ទាប់ពី Liverpool ចាញ់ Real Madrid 1-0 ថា៖ «យើងមិនអាចបង្ហាញគុណផលលេងដ៏ពិសេសនៅលើទីលានយប់នេះទេ»។
«Ali ( Allison) បានធ្វើការសង្រ្គោះបាល់២លើកដ៏អស្ចារ្យ។ ប៉ុន្តែក្រុមដែលឡើងទៅវគ្គបន្តនោះជាអ្វីដែលយើងត្រូវទទួលស្គាល់។ ការប្រកួតយប់នេះ Madrid គឺជាក្រុមដែលល្អជាង ហើយបានឈ្នះការប្រកួតនេះ។ មួយភាគបីនៃការប្រកួត ពួកគេគឺជាក្រុមដែលល្អជាង”។
បន្ទាប់ពីចាញ់ Real Madrid 6-2 សរុបទាំងពីរជើង Liverpool ធ្លាក់ចេញពី Champions League ក្នុងវគ្គ 16 ក្រុម។ វាមានន័យថាហង្សក្រហមនឹងមានតែ Premier League ប៉ុណ្ណោះដែលត្រូវផ្តោតលើរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព៖ BT Sport តាមរយៈ This Is Anfield