Casemiro នឹងត្រូវអវត្តមានក្នុងការប្រកួត Premier League រហូតដល់ពាក់កណ្តាលខែមេសា – នោះមិនមែនជាដំណឹងល្អទេ ដោយសារក្រុមបិសាចក្រហមពឹងផ្អែកលើគាត់ខ្លាំង។
ការអំពាវនាវរបស់ Manchester United សម្រាប់ការនាំចូលខ្សែបម្រើការពារដែលលោកគិតថាត្រឹមត្រូវ ពិតជាបានដោះស្រាយនៅពេលដែល Erik ten Hag បានចុះហត្ថលេខាលើរូបគេកាលពីរដូវក្តៅមុន។ គាត់ទទួលបានការស្វាគមន៍ក្នុងនាមជាកីឡាករកម្រិត A ហើយភ្លាមៗនោះគាត់បានបង្ហាញពីគុណតម្លៃរបស់គាត់នៅលើទីលាន។
ដូចដែលបានវិភាគដោយ The Athletic មានស្ថិតិសំខាន់ៗចំនួនពីរដែលបញ្ជាក់ពីសារៈសំខាន់របស់គាត់បន្ថែមទៀត។ United របូតគ្រាប់បាល់តែ 1.1 គ្រាប់ជាមធ្យមក្នុងមួយប្រកួតនៅពេលដែលគាត់ចាប់ផ្តើមក្នុងជម្រើស១១នាក់ ឬចូលលេង ប៉ុន្តែដែលក្លិបគ្មានគាត់ ពួកគេរបូតគ្រាប់បាល់ 1.7 គ្រាប់ជាមធ្យមក្នុងមួយប្រកួត។
ពេលគាត់មិនបានលេងលើទីលាន បិសាចក្រហមងាយទទួលរងពីការស៊ុត១៦.២ ជើងក្នុងមួយប្រកួតពីក្រុមគូបដិបក្ស ប៉ុន្តែពេលមានវត្តមានគាត់ចូលលេងក្រុមអាចទទួលការស៊ុតត្រឹម១០.៥ជើងពីក្រុមគូប្រកួតប៉ុណ្ណោះ។
លើសពីនេះ United មានអត្រាឈ្នះ 76% នៅពេលដែល Casemiro លេងធៀបនឹង 43% នៅពេលដែលគាត់មិនបានលេង។ គាត់នឹងត្រូវខកខានរហូតដល់៤ប្រកួត ខណៈដែល United បានសម្រេចចិត្តមិនប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តកាតក្រហម។
ប្រភព៖ The Athletic