ads
ads
លោក Guardiola ថ្លែង​ថាក្រុមមួយនេះល្អបំផុតនៅ Premier League មិនមែន Man United ឬក៏ Arsenal ទេ
០៤-មិនា-២០២៣

លោក Pep Guardiola បាននិយាយអំពីភាពខ្លាំងរបស់ក្រុម Newcastle United ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រថា៖«ការគំរាមកំហែង (The threats) ការផ្លាស់ប្តូរ (transitions) ការ​លេង​បាល់រៀបចំ ( set pieces) ពួកគេគឺជាក្រុមដ៏ល្អបំផុតនៅក្នុងលីក»។

លោកបានបន្ថែមថា៖« “ពួកគេមិនបានមកទីនេះយូរទេ [នៅជិតកំពូលទាំងបួន] ហើយអ្នកតែងតែគិតថាពួកគេត្រូវការពេលវេលា ប៉ុន្តែពួកគេបានធ្វើការជ្រើស​រើសពិសេស កីឡាករដែលមានបទពិសោធន៍ នូវអ្វីដែលពួកគេត្រូវការ»។

«អ្នកចាត់​ការម្នាក់ [Eddie Howe] ដែលមានគុណភាពដ៏ធំ។ វាអាចជាការភ្ញាក់ផ្អើលមួយ ប៉ុន្តែមិនមានទៀតទេ ហើយខ្ញុំគិតថាពួកគេនឹងបន្តឈរនៅទីនោះ»។

«ពួកគេគឺជាគូប្រជែងដ៏ស្វិតស្វាញបំផុតមួយ ដែលពួកយើងមានរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ចិត្តគំនិត ការផ្លាស់ប្តូរ ការគំរាមកំហែង ពួកគេគឺជាក្រុមដ៏ល្អបំផុតមួយ។ នោះហើយជាមូលហេតុដែលពួកគេនៅទីនោះ»។

Arsenal បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាង និងមាន ៥ ពិន្ទុដាច់ពីក្រុមចំណាត់ថ្នាក់លេខ ២ របស់លោក Guardiola ដោយនៅសល់ ១៣ ប្រកួតទៀត។ United ជាប់ចំណាត់ថ្នាក់លេខ 3 ប៉ុន្តែមានការចាប់អារម្មណ៍ខ្លាំងចាប់តាំងពីចូល​ក្នុង​ឆ្នាំ ២០២៣។

Man City ធ្វើជាម្ចាស់ផ្ទះទទួល Newcastle នៅកីឡដ្ឋាន Etihad នៅថ្ងៃសៅរ៍នេះ ខណៈដែលពួកគេសម្លឹងរកការដាក់សម្ពាធលើក្រុម Arsenal ដែលប្រឈមមុខនឹង AFC Bournemouth នៅពេលក្រោយ។ ទន្ទឹមនឹងនោះ United ធ្វើដំណើរទៅ Liverpool នៅថ្ងៃអាទិត្យ។

ប្រភព៖ Metro

ads
ads