លោក Matt Judge បានលាលែងពីមុខតំណែងជានាយកការចរចាបាល់ទាត់របស់ Man United កាលពីថ្ងៃសុក្រម្សិលមិញហើយ។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនៅ Old Trafford ប៉ុន្តែអាចត្រូវបានគេមើលឃើញថាវាជាការសម្អាតក្លឹបដែលបន្សល់ទុកពីការរៀបចំដោយ Ed Woodward ។
លោក Matt Judge ទទួលខុសត្រូវលើការចរចាតម្លៃផ្ទេរ និងកិច្ចសន្យាសម្រាប់បិសាចក្រហម ដោយគាត់បានចាប់ផ្តើមកាន់តំណែងនិងធ្វើកិច្ចការនេះនៅក្នុងឆ្នាំ 2014 ។ ក្រោមការដឹកនាំរបស់គាត់ Man Utd ទិញចូលកីឡាករ២៥នាក់ដោយចំណាយលុយ ៨៣២លានផោនក្នុងដំណើរការក្នុងរយៈពេលជាច្រើនឆ្នាំ។
នៅក្រោមការជ្រើសរើសរបស់លោក Judge Man Utd មានកីឡាករចាកចេញចំនយន៣៤នាក់ ប៉ុន្តែ United រកបានប្រាក់ចំណេញត្រឹមតែ 226 លានផោនពីការលក់កីឡាករជាច្រើន (កីឡាករម្នាក់ៗលក់បានក្នុងតិចជាង 10 លានផោន)។ United បានធ្វើការចំណាយសុទ្ធចំនួន-៦០៥លានផោនដោយមិនរកបានប្រាក់ចំណេញអ្វីទាំងអស់ទាក់ទងនឹងការផ្ទេរទាំងនេះ។
អ្វីដែលគួរឱ្យសោកស្ដាយជាងនេះទៅទៀតនោះគឺថា 24% (កីឡាករ 6 នាក់) នៃការចុះហត្ថលេខារបស់លោក Matt ត្រូវបានលក់ចេញវិញក្នុងរយៈពេល 3 រដូវកាលបន្ទាប់ពីការចុះហត្ថលេខា។ United ទំនងជាប្រកាសតែងតាំងអ្នកកាន់ការងារនេះជំនួសលោក Matt Judge ក្នុងពេលឆាប់ៗនេះ ហើយក៏កំពុងពិចារណាទិញនាយករងបាល់ទាត់ថ្មីម្នាក់ផងដែរ។
ប្រភព៖ R/Reddevils @Reddit