ទំនាក់ទំនងរបស់ Cristiano Ronaldo ជាមួយ Erik ten Hag ហាក់ដូចជាបែកបាក់បន្តិចម្ដងៗ កាន់តែខ្លាំងឡើងៗខណៈដែលរឿងចុងក្រោយកីឡាករព័រទុយហ្គាល់ដើរចេញពីទីលាន មុនពេលបញ្ចប់ការប្រកួតទល់នឹង Tottenham កាលពីយប់មិញ។
ទោះជាយ៉ាងណាក៏ដោយ ជម្លោះបានកើតមានឡើងនៅពីក្រោយឆាកជាច្រើនខែមកហើយ ហើយវាមិនគួរឱ្យភ្ញាក់ផ្អើលបំផុតក្នុងការឃើញទង្វើរបស់កីឡាករព័រទុយហ្គាល់តាមរបៀបនេះ ដែលបានបង្ហាញអាកប្បកិរិយាថ្មីៗរបស់គាត់នៅ Old Trafford ។
ការមិនចូលរួមការប្រកួតមុនបើករដូវកាល
Ronaldo បានជំរុញដោយបើកចំហរឱ្យចាកចេញពី Manchester United នៅរដូវក្តៅ ឱ្យទៅចូលរួមជាមួយក្លឹបនៅ Champions League ។ កីឡាករវ័យ 37 ឆ្នាំរូបនេះបានខកខានការប្រកួតមុនរដូវកាលនៅអាស៊ី និងអូស្ត្រាលី ហើយមិនមានកាយសម្បទាពេញលេញនៅដើមរដូវកាល។
ចាកចេញពីកីឡដ្ឋានមុនចប់ការប្រកួតទល់នឹង Rayo
Ronaldo បានបញ្ចេញកំហឹងនៅពេលដែលបិសាចក្រហមត្រលប់មកទីក្រុង Manchester វិញនៅចុងខែកក្កដា ដោយចាកចេញពី Old Trafford មុនពេលបញ្ចប់ការប្រកួតមិត្តភាព 1-1 របស់ Man United ទល់នឹង Rayo Vallecano បន្ទាប់ពីត្រូវបានប្តូរចេញនៅតង់ទី 1 ដោយលោក Ten Hag ។
បដិសេធមិនអរគុណអ្នកគាំទ្រនៅ Brentford
Man United បានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 4-0 ទល់នឹង Brentford ក្នុងការប្រកួតទីពីររបស់ពួកគេនៃរដូវកាល Premier League 2022/23 ហើយ Ronaldo បានបដិសេធចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់ក្នុងការអរគុណអ្នកគាំទ្រដែលធ្វើដំណើរសម្រាប់ការគាំទ្ររបស់ពួកគេ។
ចេញពីទីលានក្នុងជំនួប Man Utd ស្មើជាមួយ Everton
ខណៈដែល Man United ត្រូវបាន Everton គ្របដណ្ដប់នៅផ្ទះកាលពីដើមខែនេះ Ronaldo បានគូររូបភាពនៃការខកចិត្ត ដោយដើរត្រង់ចុះទៅផ្លូវរូងនៅពាក់កណ្តាលតង់ បន្ទាប់ពីការស្មើ 1-1 ដោយបដិសេធមិនទទួលស្គាល់មិត្តរួមក្រុមរបស់គាត់ និង Ten Hag ។
ចេញពីទីលានក្នុងជំនួប Man Utd ឈ្នះ Spurs យប់មិញ
ឧបទ្ទវហេតុចុងក្រោយបំផុតឃើញ Ronaldo ចាកចេញពីកៅអីបម្រុងដើរកាត់ផ្លូវរូងនៅនាទីទី 89 នៃជ័យជម្នះ 2-0 ទល់នឹង Tottenham នៅផ្ទះខ្លួនឯង។ កីឡាករវ័យ 37 ឆ្នាំបានក្លាយជាកីឡាករបម្រុងមិនបានចុលលេងនៅ Old Trafford ។
ប្រភព៖ Tribuna.com