ads
ads
ហេតុអ្វី Mason Greenwood មានឈ្មោះក្នុងក្រុម Man United សម្រាប់ Premier League រដូវកាលថ្មី
១៥-កញ្ញា-២០២២

Man United បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងការរួមបញ្ចូល Mason Greenwood នៅក្នុងក្រុម Premier League 2022/23 របស់ពួកគេដោយ​ដាក់ក្នុងឈុត U21របស់​ខ្លួន។

Greenwood ស្ថិតក្នុងចំណោមកីឡាករវ័យក្មេងជាច្រើនរបស់​ក្លិបដែលនៅក្នុងឈុត U21s ហើយ​ការ​ដាក់ក្នុងឈុត​នេះ​ផង​ដែរ​កុំឱ្យ​លើសការ​កំណត់​របស់ ​Premier League ដែលឱ្យ​មាន​កីឡាករឈុត​ធំ​យ៉ាងហោចណាស់​២៥​នាក់។ ការសម្រេចចិត្តនេះទទួលបានការរំពឹងទុកជាច្រើនពីអ្នកគាំទ្រ ប៉ុន្តែករណីនេះត្រូវបានបញ្ជាក់ថាគាត់មានឈ្មោះក្នុងបញ្ជីរបស់ក្លិបដោយ​សារតែ គាត់នៅតែជាបុគ្គលិករបស់ក្លឹប។

កីឡាករ Amad Diallo និង Alvaro Fernandez ដែលត្រូវបានខ្ចីជើង ក៏ត្រូវបានបញ្ចូលទៅក្នុងផ្នែក U21s ផងដែរ។ អ្នកកាសែត Chris Winterburn បានបំភ្លឺរឿង និងសរសេរលើ Twitter ថា៖ “Mason Greenwood រួមបញ្ចូលក្នុងបញ្ជីឈ្មោះនេះ ពីព្រោះគាត់នៅតែជាបុគ្គលិកផ្នែកបច្ចេកទេសបាល់ទាត់របស់ Manchester United ។ កីឡាករអាយុក្រោម 21 ឆ្នាំ និងកីឡាករសញ្ជាតិអង់គ្លេសផ្សេងទៀតអាច​ចុះឈ្មោះក្នុងឈុតនេះដោយ​សេរី”។

Mason Greenwood update: Twitter remove verification for Man Utd footballer

Greenwood នៅតែត្រូវបានព្យួរពីការចូលរួមក្នុងសកម្មភាពកីឡាបាល់ទាត់នៅ United ខណៈដែលការស៊ើបអង្កេតនៅតែបន្តជុំវិញការប្រើអំពើហិង្សា និងការរំលោភបំពានផ្លូវភេទអតីតមិត្តស្រីរបស់គាត់។

ប្រភព៖ Manutd.com | Cmwinterburn @ Twitter

ads
ads