ads
ads
3 តំណែង Darwin Nunez អាចលេងបាន ក្រៅពីខ្សែប្រយុទ្ធ
១៣-មិថុនា-២០២២

Liverpool កំពុងតែទទួលបានខ្សែប្រយុទ្ធថ្មីម្នាក់នោះ​គឺ Darwin Nunez ។ ប៉ុន្តែ​គាត់​ជា​កីឡាករ​ដែល​អាច​លេង​បាន​ច្រើនតំណែងក្នុងតំបន់ប្រយុទ្ធ ហើយ​អាច​លេង​ក្នុង​មុខ​តំណែង​​ផ្សេង​ទៀត។

កាសែតអង់គ្លេសដែល​គេស្គាល់ថា​អ្នកសរសេរអត្ថបទវិភាគ The Athletic បានបង្ហោះរូបភាពដែលបង្ហាញពីចំនួននាទីដែលកីឡាករជម្រើស​ជាតិអ៊ុយរូហ្គាយបានលេងក្នុងតួនាទីផ្សេងៗគ្នា។

ជាធម្មតាគាត់លេងជាខ្សែប្រយុទ្ធ(striker ) (65% នៃពេលវេលារបស់គាត់ជាមួយក្រុម Benfica របស់ព័រទុយហ្គាល់)។ នៅពេលប្រើនៅទីនោះ គាត់តែងតែលេងជាខ្សែប្រយុទ្ធលេខ៩(a lone striker) ក្នុងទម្រង់ 3-4-3 ប៉ុន្តែគាត់ក៏មានលក្ខណៈពិសេសជាខ្សែប្រយុទ្ធទីពីរ(second striker)ផងដែរនៅពេលដែល Benfica ប្តូរទៅ 4-4-2 ។

Darwin ក៏ត្រូវបានគេប្រើជាខ្សែបម្រើប្រយុទ្ធកណ្តាលផងដែរ ដោយលេងនៅទីនោះក្នុងរយៈពេលមួយភាគបួននៃនាទីរបស់គាត់ជាមួយ Benfica ។ វាកើតឡើងនៅពេលដែលក្លិបព័រទុយហ្គាល់ប្តូរទៅជាទម្រង់ 4-2-3-1 ។ កីឡាករវ័យ 22 ឆ្នាំរូបនេះក៏មានសមត្ថភាពលេងជាខ្សែបម្រើស្លាបឆ្វេង និងជាខ្សែប្រយុទ្ធស្លាបឆ្វេងផងដែរ។

របាយការណ៍របស់ Athletic ថា Nunez មិនមែនជាខ្សែប្រយុទ្ធកណ្តាលបែបប្រពៃណីទេ បើទោះបីជាគាត់ចំណាយពេលភាគច្រើនរបស់គាត់លេងជាខ្សែប្រយុទ្ធក៏ដោយ។ ជំនួសមកវិញ គាត់ធ្វើប្រតិបត្តិការក្នុងអ្វីដែលពួកគេហៅថា ជំហរ Thierry Henry'(Thierry Henry channel’:)៖ ទីតាំងមួយនៅចន្លោះកីឡាករលេខ 9 ដែលតែងតែមានលើ​ទីលាន និងខ្សែបម្រើស្លាប។ គាត់កាន់កាប់ចន្លោះកណ្តាលខាងឆ្វេង ហើយរំកិលធំទូលាយ ឬខាងក្នុងអាស្រ័យលើទីតាំងរបស់អ្នកការពារ និងរបៀបដែលការវាយប្រហារកើតឡើង។

ការយល់ដឹងពីទីតាំងរបស់ Darwin ពិតជាមានប្រយោជន៍សម្រាប់ Liverpool ដោយពិចារណាថាពួកគេតែងតែរកគ្រាប់បាល់របស់ពួកគេនៅពេល​លេង​បែបនេះ។ គួបផ្សំនឹងល្បឿន និងជំនាញបញ្ចប់របស់គាត់ កីឡាករអន្តរជាតិអ៊ុយរូហ្គាយនឹងជាកីឡាករដ(មានគ្រោះថ្នាក់សម្រាប់ហង្សក្រហមដែលពួក​គេ​មាន។

ads
ads