ក្រុមសន្តិសុខ ឬអ្នកមើលការខុសត្រូវកីឡដ្ឋានសរុបចំនួន 239 នាក់ត្រូវបានរៀបចំសម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមជម្រើសជាតិកម្ពុជា ក្នុងពានរង្វាន់ AFF Cup ឆ្នាំ 2022 នេះបើតាមការបញ្ជាក់របស់លោក ប្រធាន PSSI លោក Mochamad Iriawan ។
ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២៣ ខែធ្នូ រសៀលនេះ នៅកីឡដ្ឋាន Bung Karno Main Stadium (SUGBK) សង្កាត់ Senayan ទីក្រុងហ្សាការតា។ ក្រៅពី អ្នកបម្រើការ និងសន្តិសុខ ប៉ូលិសក៏ត្រូវបានរៀបចំដែលត្រូវបានបែងចែកជាបីកន្លែង។
លោក Iwan បាននិយាយក្នុងអំឡុងពេលត្រួតពិនិត្យចុងក្រោយរបស់គាត់នៅ SUGBK កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖«មានអ្នកបម្រើការក្នុងកីឡដ្ឋានចំនួន 239 នាក់នៅទីនេះ មានបុគ្គលិកផ្នែកសន្តិសុខ ជាពិសេសពី PSSI ។ បន្ទាប់មកមានតំបន់ការពារទី១ តំបន់ការពារទី២ និងតំបន់ការពារទី៣» ។ .
Iwan ក៏បានសង្កត់ធ្ងន់ថា៖« ក្រៅពីកងកម្លាំងសន្តិសុខ និងអ្នកបម្រើការ ប៉ូលិសដែលនៅក្នុងកីឡដ្ឋានក៏ត្រូវមានផងដែរ។ ប្រសិនបើមានតម្រូវការបន្ទាន់នោះ យើងនៅតែបើកចំហរក្នុងការពង្រាយប៉ូលិសចាប់ពីតំបន់ការពារទី២ និងទី៣»។
«អ៊ីចឹងនៅខាងក្រៅតំបន់ទី២ មានប៉ូលិសបន្ថែម បើយើងត្រូវការជំនួយអាចចូលមកបាន ព្រោះនៅទីនេះ (ក្នុងកីឡដ្ឋាន) សុទ្ធតែជាអ្នកបម្រើការ។ បន្ទាប់មកនៅតំបន់ការពារទី៣នឹងមានជំនួយប៉ូលិសម្ដងទៀត បើខ្វះបុគ្គលិក»។
ជាមួយនឹងវិធីសាស្រ្តសុវត្ថិភាពនេះ លោក Iwan សង្ឃឹមថាការប្រកួតអាចដំណើរការដោយរលូន និងផាសុកភាព។ ជាងនេះទៅទៀត នេះជាលើកទីមួយហើយដែលការប្រកួតនៅប្រទេសឥណ្ឌូនេស៊ីមានអ្នកទស្សនាចូលរួម បន្ទាប់ពីសោកនាដកម្មនៅកីឡដ្ឋាន Kanjuruhan Malang កាលពីខែតុលាឆ្នាំមុន។