Florentino Perez បាន”ខឹង” ជាមួយ Carlo Ancelotti ដែលបានដាក់ឱ្យ Gareth Bale និង Eden Hazard នៅដើមរដូវកាលនេះ រាយការណ៍ថា Mario Cortegana ដែលជាប្រភពគួរឱ្យទុកចិត្ត។
ក្នុងចំណោមការចូលលេងចំនួន១១ប្រកួតរដូវកាលនេះ Bale ជាប់ឈ្មោះក្នុងជម្រើស១១នាក់ដំបូង៣ប្រកួតដើមរដូវកាល ហើយឆ៊ុតបានមួយគ្រាប់។ Hazard ក៏ជាកីឡាករចាប់ផ្តើមក្នុងជម្រើស១១នាក់ជាធម្មតាសម្រាប់ការប្រកួតពីរបីថ្ងៃដំបូង និងបានកត់ត្រាការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមមួយលើកផងដែរ។
កីឡាករទាំងពីរពិតជាមិនពេញចិត្តចំពោះលោក Carlo Ancelotti ប៉ុន្មានថ្ងៃនេះ បើទោះបីជាគ្រូបង្វឹកអ៊ីតាលីត្រូវបានគេរាយការណ៍ថាគ្រោងនឹងផ្តល់ឱ្យ Bale នូវតួនាទីសំខាន់ក្នុងរដូវកាលចុងក្រោយរបស់គាត់ជាមួយក្រុម Real Madrid ក៏ដោយ។ ហើយមូលហេតុដែលលោក Ancelotti មិនដាក់ កីឡាករទាំងពីររូបនេះលេងគឺដើម្បីតាមចិត្តរបស់ប្រធានក្លិបលោក Florentino Perez ដែលធ្លាប់បានខឹងសម្បារជាមួយលោក កាលពីដើមរដូវកាល។
ប្រភពជាច្រើនធ្លាប់បានបង្ហាញថា មហាសេដ្ឋីសញ្ជាតិអេស្ប៉ាញរូបនេះ អស់ចិត្តអស់កាយជាការរៀបចំទម្រង់លេងរបស់គ្រូបង្វឹកសញ្ជាតិនអ៊ីតាលីក្នុងរយៈពេលចុងក្រោយនេះ ហើយចង់ស្វែងរកអ្នកជំនួស។ រឿងនេះកើតឡើងពេលគាត់ដឹកនាំ Real ចាញ់ PSG កាលពីជើងទីមួយពាន UCL វគ្គ១៦ក្រុមចុងក្រោយ។
ប្រភព៖ Mario Cortegana