ទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2022 បានបិទជាផ្លូវការកាលពីសប្តាហ៍មុនទៅហើយ ស្របពេលក្រុមត្រកូល Glazers បានចំណាយលុយទិញកីឡាករ ហើយនេះក៏ត្រូវអរគុណដោយសារសម្ពាធអ្នកគាំទ្រផងដែរ។
Manchester United បានពង្រឹងចំណាត់ថ្នាក់របស់ពួកគេដោយនាំយក Tyrell Malacia, Lisandro Martinez, Christian Eriksen, Casemiro, Antony និង Martin Dubravka ។
ការវិនិយោគនៅរដូវក្តៅរបស់បិសាចក្រហមក្នុងតម្លៃខ្លួនបានកើនឡើងដល់ 225.4 លានផោន ដែលបំបែកកំណត់ត្រាចំណាយពីមុនរបស់ក្លឹប (170 លានផោនក្នុងឆ្នាំ 2014) ។ ចាប់ពីឆ្នាំ២០១៤មក ក្រុមបិសាចក្រហមចំណាយលុយច្រើនបំផុតត្រឹម១៧០លានផោនក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាល ប៉ុន្ទពេលនេះបានកើនឡើង២ដង។
Erik ten Hag ឥឡូវនេះនឹងមានក្តីសង្ឃឹមឡើងវិញបន្តិចម្ដងៗ ប៉ុន្តែការចាប់ផ្តើមដ៏មហន្តរាយនៅដើមរដូវកាល 2022/23 នេះបានធ្វើឱ្យ ក្រុមត្រកូល Glazers ចំនាយលុយជាលើលចុងក្រោយ ហើយពេលនេះ Man United កំពុងព្យាយាមត្រលប់ទៅ Champions Leagueវិញ ។