

(English) ខ្សែប្រយុទ្ធ Vinicius Jr បាននិយាយថារូបគេ «ការរស់នៅក្នុងក្តីស្រម៉ៃ» នៅឯ Real Madrid ហើយចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយអ្នកកាន់ក្របខណ្ឌ Champions League ។ កិច្ចសន្យារបស់កីទ្បាករអន្តរជាតិប្រេស៊ីលវ័យ ២៤ ឆ្នាំរូបនេះនៅសល់ ២ ឆ្នាំទៀត ហើយត្រូវបានពាក្យចចាមអារ៉ាមថាជាគោលដៅផ្ទេរសម្រាប់ Saudi Pro League ។
«ខ្ញុំស្ងប់ស្ងាត់ណាស់ ព្រោះកុងត្រារបស់ខ្ញុំមានរហូតដល់ឆ្នាំ ២០២៧ ហើយខ្ញុំសង្ឃឹមថានឹងបន្តកុងត្រាថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះខ្ញុំសប្បាយចិត្តនៅទីនេះ» «ខ្ញុំកំពុងរស់នៅក្នុងសុបិន នៃការលេងជាមួយកីឡាករល្អបំផុតក្នុងពិភពលោក គ្រូបង្វឹកល្អបំផុត ប្រធានល្អបំផុត អ្នកគាំទ្រដ៏ល្អបំផុត។ នៅទីនេះគ្រប់គ្នាស្រលាញ់ខ្ញុំខ្លាំងណាស់។ ខ្ញុំមិនអាចនៅកន្លែងល្អជាងនេះទេ។» Vinicius បានចាកចេញពីក្លិប Flamengo ចូលរួមជាមួយនឹង Real Madrid ក្នុងឆ្នាំ ២០១៨ ហើយក៏ឈ្នះ La Liga ៣ ដង និងChampions League ២ ដងផងដែរ។
គួរបញ្ជាក់ថា Real Madrid ដែលជាក្រុមការពារតំណែងឯកជើងឯក UEFA Champions League នាថ្ងៃអង្គារ៍នេះ ដោយបើកទ្វារទទួលស្វាគមន៍ក្រុមមកពីទីក្រុមតែមួយគឺ Atletico Madrid ក្នុងជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ ហើយ Vinicius ក៏នឹងចូលរួមការប្រកួតខាងលើនេះផងដែរ ជាមួយនឹង ១០២ គ្រាប់ក្នុងចំណោមបង្ហាញខ្លួនក្រុមចំនួន ៣០០ ដង៕
ប្រភព៖ BBC