កាលពីដើមខែនេះ ប្រភពមួយបង្ហាញថា Manchester United បានចំណាយប្រាក់សរុបចំនួន ១០ លានផោនលើការផ្តល់សំណងដល់ Ole Gunnar Solskjaer និងបុគ្គលិករបស់គាត់។
គ្រូបង្វឹកសញ្ជាតិន័រវេសត្រូវបានបណ្តេញចេញពីការងារក្នុងខែវិច្ឆិកា ឆ្នាំ 2021 ដែលធ្វើអោយគាត់ក្លាយជាអ្នកចាត់ការពេញម៉ោងទី ៤ ដែលត្រូវបានក្លឹបបណ្តេញចេញពីតំណែងចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson ក្នុងឆ្នាំ 2013 ។
David Moyes ដែលត្រូវបានបណ្តេញចេញកាលពីខែមេសា ឆ្នាំ 2014 ត្រូវបានគេផ្តល់សំណងចំនួន 5៥.២ លានផោន ខណៈដែលអ្នកស្នងតំណែងរបស់គាត់គឺ Louis van Gaal ទទួលបាន ៨.៤លានផោននៅពេលគាត់ចាកចេញនៅក្នុងខែឧសភា ២០១៦ ។
លោក Jose Mourinho ដែលត្រូវបានបណ្តេញចេញកាលពីខែធ្នូឆ្នាំ២០១៨ ទទួលបានកញ្ចប់ប្រាក់បំណាច់ចំនួន ១៥ លានផោន ខណៈដែលបុគ្គលិករបស់គាត់ទទួលបានប្រាក់បន្ថែមចំនួន ៤.៦លានផោនក្នុងម្នាក់។ បែបនេះនាំឱ្យវិក័យប័ត្រចំណាយលើការបង់ឱ្យគ្រូបង្វឹកដេញចេញសរុបដល់ ៤៣.២លានផោន។
ប្រភព៖ Mirror