Neymar Jr ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់នៅក្នុងយុគសម័យថ្មីនេះ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះរូបគេមិនធ្លាប់ឈ្នះពាន Ballon d’Or ទាល់តែសោះ។ នៅពេលដែល Neymar បានចូលប្រឡូកក្នុងឆាកអន្តរជាតិជាមួយក្លិប Santos ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ ២០១១ រូបគេត្រូវបានគេសរសើរថាជាអ្នកឈ្នះ Ballon d’Or នាពេលអនាគត ប៉ុន្តែ ១៤ ឆ្នាំក្រោយមករូបគេមិនទាន់បានឈ្នះពាននេះនៅឡើយទេ។ តើអ្វីជាឧបសគ្គសម្រាប់គេ?
យោងតាមការចេញផ្សាយរបស់គេហទំព័រ Liget.ng កាលពីថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២៥ ខ្សែប្រយុទ្ធប្រេស៊ីលវ័យ ៣២ ឆ្នាំរូបនេះបានបើកចំហបង្ហាញអំពីមូលហេតុដែលរូបគេខកខានក្នុងការឈ្នះពានរង្វាន់នេះ។
ក្នុងអំឡុងពេលជជែកជាមួយវីរបុរសប្រេស៊ីល Romario ខ្សែប្រយុទ្ធ Al-Hilal បានពន្យល់ពីមូលហេតុដែលគាត់មិនឈ្នះ Ballon d’Or ថា ថ្ងៃនេះ ខ្ញុំគិតថាខ្ញុំមានសំណាងមិនល្អដោយសាររបួស។ វាដូចជា៧ឆ្នាំជាប់គ្នាដែលខ្ញុំរងរបួស។ របួសម្តងៗមនមានរយៈពេលពី ៣ ខែ ៦ ខែ។ នោះហើយជាអ្វីដែលរារាំងខ្ញុំ។ រូបគេបានបន្ថែមថា ទោះបីជាគាត់ទទួលបានសមិទ្ធិផលជាច្រីនជាមួយក្លឹប Barcelona និងParis Saint-Germain ក៏ដោយ គាត់បញ្ជាក់ម្តងទៀតថារបួសរបានកំណត់វាសនារបស់គាត់។ អ្នកណាដែលដឹងអំពី
តាមពិតទៅគាត់ស្ទេីរតែឈ្នះពាន Ballon d’Or កាលពីឆ្នាំ ២០១៥ និង ២០១៧ ដែលពេលនោះរូបគេទទួលបានចំណាត់ថ្នាក់លេខ ៣។ Ballon d’Or គឺជាពានរង្វាន់ប្រចាំឆ្នាំដែលផ្តល់ទៅឱ្យកីឡាករល្អបំផុតប្រចាំឆ្នាំ។ វាត្រូវបានបោះឆ្នោតឱ្យដោយអ្នកសារព័ត៌មានតាំងពីឆ្នាំ១៩៥៥។ នៅពេលដែល Neymar បានចូលប្រឡូកក្នុងឆាកជាមួយ Santos ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ 2011 គាត់ត្រូវបានគេសរសើរថាជាអ្នកឈ្នះ Ballon d’Or នាពេលអនាគត ហើយ ១៤ ឆ្នាំក្រោយមករូបគេមិនទាន់បានឈ្នះមួយនៅឡើយទេ៕