កាលពីថ្ងៃសៅរ៍ទី៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅឯសេតវិមានប្រធានាធិបតីជិតផុតអាណត្តិ លោកចូ បៃដិន ប្រារព្ធពិធីប្រគល់មេដាយសេរីភាពដើម្បីផ្តល់កិត្តិយសដល់មនុស្ស ១៩ នាក់សម្រាប់សមិទ្ធិផលរបស់ពួកគេកន្លងមក។ ការខកខានមិនបានបង្ហាញខ្លួនដើម្បីទទួលរង្វាន់ពីប្រធានាធិបតីបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ទោះជាយ៉ាងណាក្តី វីរបុរសបាល់ទាត់អាហ្សង់ទីន និងតារាឆ្នើមរបស់ Inter Miami មិនបានបង្ហាញវត្តមាននៅចំពោះមុខប្រធានាធិបតីអាមេរិកនោះទេ ។
ជុំវិញនឹងបញ្ហានេះ Messi បានបំភ្លឺថា សេតវិមានបានជូនដំណឹងដល់ FIFA ដែលបានជូនដំណឹងដល់ក្លឹបកាលពីចុងខែធ្នូថា Leo នឹងត្រូវបានទទួលបានមេដាយនេះ។ Leo តាមរយៈក្លិបបានផ្ញើលិខិតមួយទៅកាន់សេតវិមានដោយនិយាយថាខ្ញុំពិតជាមានអារម្មណ៍ថាមានកិត្តិយសយ៉ាងខ្លាំង ហើយវាពិតជាអស្ចារ្យណាស់ ក្នុងការទទួលបានការទទួលស្គាល់នេះ ប៉ុន្តែដោយសារការកំណត់កាលវិភាគ និងការប្តេជ្ញាចិត្តរបស់ខ្ញុំពីមុន ខ្ញុំនឹងមិនអាចចូលរួមបានទេ។ ខ្ញុំសូមអរគុណចំពោះកាយវិការនេះ ហើយ សង្ឃឹមថានឹងមានឱកាសជួបជាមួយប្រធានាធិបតីដោយផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខ។Messi កំពុងវិស្សមកាលជាមួយក្រុមគ្រួសារ។ Messi ត្រូវបានគេផ្តល់កិត្តិយសសម្រាប់ការរួមចំណែករបស់គាត់ចំពោះការថែទាំសុខភាព និងការអប់រំក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់អង្គការយូនីសេហ្វ និងតាមរយៈមូលនិធិ Leo Messi ៕