លោក Paul Merson ដែលជាអតីតកីឡាករជម្រើសជាតិអង់គ្លេស បានសរសើរកីឡាករ Trent Alexander-Arnold សម្រាប់ទម្រង់លេងរបស់គេទល់នឹង Arsenal ក្នុងការប្រកួត Carabao Cup កាលពីរាត្រីថ្ងៃព្រហស្បតិ៍នេះ។
Arnold បានដើរតួនាទីយ៉ាងសំខាន់ក្នុងជ័យជម្នះ ២ទល់នឹង០ របស់ Liverpool លើក្រុម Arsenal បន្ទាប់ពីរូបគេបានរួមចំណែកបញ្ជូនបាល់ពីរគ្រាប់ទៅដល់កីឡាករ Diogo Jota ដើម្បីជួយក្រុមកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ EFL Cup។
លោក Paul Merson បាននិយាយថា៖
«Arnold ពិតជាអស្ចារ្យណាស់។ អ្នកខ្លះនិយាយថា គាត់មិនចេះការពារឡើយ ប៉ុន្តេ អ្នកចាំបាច់ត្រូវការការពារធ្វើអ្វីបើអ្នកឡើងទៅជួយតំបន់ប្រយុទ្ធនោះ។ ការបញ្ជូនបាល់របស់គាត់ប្រៀបបានដូចជា David Beckham ចឹង។ ប្រសិនបើអ្នកគ្រាន់តែក្រឡេកមើលជើងរបស់គេ ហើយគ្មានអ្វីផ្សេងទៀតទេ អ្នកប្រហែលជាគិតថា គេគឺជា Beckham»៕
ប្រភព៖ Dailymail