លោក Antonio Conte ដែលជាអ្នកចាត់ការក្រុម Tottenham ត្រូវបានគេរាយការណ៍ ថា បានសន្យាដល់កីឡាករនៅក្នុងក្រុមក្នុងការឲ្យពួកគេសម្រាកពីការហ្វឹកហាត់បន្ថែមនៅសប្តាហ៍ក្រោយប្រសិនបើក្រុមអាចយកឈ្នះ Chelsea។
លោក Conte នឹងត្រូវដឹកនាំកូនក្រុមប្រកួតទល់នឹង Chelsea នៃក្របខណ្ឌ Premier League ប្រចាំសប្តាហ៍ទី២៣ នៅថ្ងៃអាទិត្យនេះ ខណៈ ក្រុមទើបតែរង់បរាជ័យក្រោមថ្វីជើងក្រុមតោខៀវ ទាំងពីរជើងនៃពានរង្វាន់ EFL Cup។
បើយោងទៅតាមរបាយការណ៍នៃកាចុះផ្សាយរបស់កាសែត Football.London បានលើកឡើងថា លោក Conte បានប្រាប់កូនក្រុមថាពួកគេអាចទទួលបានថ្ងៃសម្រាកបន្ថែមប្រសិនបើពួកគេទទួលបានលទ្ធផលវិជ្ជមាននៅឯកីឡដ្ឋាន Stamford Bridge ព្រោះលោកយល់ឃើញថា កូនក្រុមធ្វើការធ្ងន់ច្រើនមួយរយៈចុងក្រោយនេះ ហើយ លោកសង្ឃឹមថា ពួកគេនឹងធ្វើបានល្អបន្តទៀតក្នុងការប្រកួតទល់នឹង Chelsea៕
ប្រភព៖ Metro