ads
ads
លុយ និងហេតុផល 3 ទៀតដែល Chelsea បើកចិត្ត​បើកកាយលក់ Kovacic
០១-មិថុនា-២០២៣

ប្រភពជាច្រើនបានរាយការណ៍ថា Mateo Kovacic កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ទៅ Man City ។ កីឡាករក្រូអាតគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលល្អជាងក្នុងរដូវកាលនេះ ហើយគាត់ច្បាស់ណាស់ថាគាត់មិនស្លាប់ក្រឡាដូចកីឡាករដទៃទៀតទេ។

ដូច្នេះហេតុអ្វីបានជា Chelsea នឹងលក់គាត់? កាសែត The Athletic បានបង្ហាញមូលហេតុខាងក្រោម៖

វាជាការ​ផ្ដល់ភាពយុត្តិធម៌ដល់ផ្នែកហិរញ្ញវត្ថុរបស់ក្លិប៖ Chelsea ត្រូវការតុល្យភាពបញ្ជីចំណូលចំណាយ បន្ទាប់ពីពួកគេបានចំណាយប្រាក់ជាង 600 លានផោនក្នុងទីផ្សារដោះដូរកីឡាករពីរលើកកន្លងមក។ ការទទួលបានតម្លៃដ៏សមរម្យមួយពី​ការ​លក់​គាត់ ត្រូវបានគេរាយការណ៍ថាចន្លោះពី 30 លានផោនទៅ 40 លានផោន ខណ៖ដែលគាត់ជាកីឡាករនៅសល់កុងត្រារយៈពេលមួយឆ្នាំទៀត ដែល​នោះ​ច្បាស់​ណាស់​ថាវាគឺជាកិច្ចព្រមព្រៀងដ៏ល្អ។

លើសពីនេះ Kovacic គឺជាអ្នករកចំណូលបានច្រើនបំផុតក្នុងក្រុម ដូច្នេះការបិទបញ្ជីប្រាក់ឈ្នួលពីគាត់នឹងមានប្រយោជន៍ផ្នែកហិរញ្ញវត្ថុរបស់​ក្លិប។

ការកសាងប្រព័ន្ធខ្សែបម្រើថ្មី។ ក្រុមតោខៀវ Chelsea មាន​កីឡាករលើសតម្រូវការ ហើយពួកគេត្រូវការលក់កីឡាករដើម្បីកាត់កង។ Chelsea ចង់បង្កើតខ្សែបម្រើថ្មីរបស់ពួកគេជាមួយ Enzo Fernandez ដូច្នេះគ្មាននរណាម្នាក់មានសុវត្ថិភាពទេ។

កត្តាអាយុជារឿងមួយដែល​ត្រូវគិត៖  នៅអាយុ 29 ឆ្នាំ Kovacic មិនក្មេងទៀតទេ។ តម្លៃ £៣០ឬក៏៤០លានផោនគឺជាតម្លៃដ៏ល្អបំផុតដែលអ្នកអាចទទួលបានសម្រាប់កីឡាករអាយុកម្រិត​នេះ ដូច្នេះហេតុអ្វី Chelsea ត្រូវបដិសេធសំណើនេះ?

គុណភាពក្រុម៖ ថ្វីត្បិតតែជាកីឡាករដែលល្អសមរម្យ និងបានបង្ហាញខ្លួនចំនួន 221 លើកអំឡុងពេលគាត់នៅChelsea ប៉ុន្តែ Kovacic មិនដែលក្លាយជាកីឡាករសំខាន់ដូច Kante និង Jorginho នោះទេ។ ការ​បាត់​បង់​គាត់​នឹង​មិន​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ Chelsea នោះ​ទេ។

ads
ads