ads
មុនប៉ះវៀតណាម Jonathan ថាមិនគ្រាន់តែចង់លេងក្នុងការប្រកួតនេះទេ ហើយក៏នឹងព្យាយាម Attack ពួកគេតែម្តង
០២-មករា-២០២៥

ខ្សែការពារជម្រើសជាតិថៃ Jonathan Khemdee បាននិយាយថាក្រុមរបស់ខ្លួនមិនគ្រាន់តែចង់លេងក្នុងការប្រកួតនេះទេ ហើយក៏នឹងព្យាយាម Attack ពួកគេ (វៀតណាម) ផងដែរ សម្រាប់ការប្រកួតវគ្គ
ផ្តាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ នាជើងទី ១ យប់នេះ។

កីទ្បាករកូនកាត់ថៃ-ដាណឺម៉ាកវ័យ ២២ ឆ្នាំរូបនេះបាននិយាយថា៖ «ការប៉ះវៀតណាម គឺជារឿងដ៏ពិបាកមួយ។ ពួកគេមានអ្នកគាំទ្រជាច្រើន ហើយពួកគេក៏ជាក្រុមដ៏ល្អ ប៉ុន្តែពួកយើងនឹងព្យាយាមធ្វើឱ្យបានល្អ។ ខ្ញុំគិតថាពួកយើងអាចធ្វើវាបាន នៅពេលពួកយើងធ្វើដំណើរទៅកាន់វៀតណាម ពួកយើងមិនគ្រាន់តែចង់លេងក្នុងការប្រកួតនេះទេ ប៉ុន្តែពួកយើងនឹងព្យាយាម Attack ពួកគេ ហើយព្យាយាមមិនឱ្យរបូតគ្រាប់បាល់ផងដែរ»។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN Cup ឆ្នាំ ២០២៤ នាជើងទី ១ ដែលត្រូវលេងនៅឯកីទ្បដ្ឋាន Viet Chi Stadium វេលាម៉ោង ២០:០០ ថ្ងៃទី០២ ខែមករា  ខណៈដែលជើងទី ២ នឹងត្រូវលេងនៅឯពហុកីទ្បដ្ឋានជាតិ Rajamangala នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ Ball Thai

ads