ads
ads
ឈ្វេងយល់ពីពានរង្វាន់ Africa Cup of Nations
០៨-មករា-២០២៤

ពានរង្វាន់ Africa Cup of Nations សម្រាប់ឆ្នាំ២០២៤នេះត្រូវគេហៅថា Total Energies Africa Cup of Nations ដោយសារហេតុផលការឧបត្ថម្ភរបស់ក្រុមហ៊ុនប្រេងឥន្ធនៈTotal ឬហៅតាមបែបសាមញ្ញថា AFCON ឬ CAN ។ វាគឺជាការប្រកួតបាល់ទាត់របស់សមាគមអន្តរជាតិដ៏សំខាន់នៅអាហ្វ្រិក។

វាត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៥៧។ចាប់តាំងពីឆ្នាំ ១៩៦៨ ត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ។នៅឆ្នាំ​២០១៣​ប្តូទៅឆ្នាំសេស ហើយត្រលប់ទៅឆ្នាំគូវិញនៅឆ្នាំ ២០២២។ ក្នុង​ការ​ប្រកួត​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៥៧ មាន​តែ​៣​ប្រទេស​ដែល​ចូល​រួម​គឺ​អេហ្ស៊ីប ស៊ូដង់ និង​អេត្យូពី។

អ្នកដែលកំពុងកាន់កាប់ពានរង្វាន់នាពេលបច្ចុប្បន្ននេះគឺប្រទេសសេណេហ្គាល់ បន្ទាប់ពីបានយកឈ្នះប្រទេសអេហ្ស៊ីបកាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី ៤-២ ក្រោយប្រកួតស្មើ០-០។

ចំពោះប្រទេសដែលជាប់ពានរង្វាន់នេះច្រើនជាងគេគឺអេហ្ស៊ីបមានចំនួន៧ដងគឺឆ្នាំ១៩៥៧-៥៩-៨៦-៩៨-២០០៦-និង២០១០ព្រមទាំងចំណាត់ថ្នាក់លេខ២បីដងដែរគឺឆ្នាំ ១៩៦២ ២០១៧និង​២០២១។ ប្រទេសកាំមេរ៉ូន ឈរលំដាប់លេខ២ ធ្លាប់គ្រងតំណែងជើងឯកចំនួន៥ដងនៅឆ្នាំ ១៩៨៤-៨៨ ២០០០-០២ ២០១៧។

ចំណែកប្រទេសចំណាត់ថ្នាក់លេខ៣បានទៅលើ ហ្គាណាឈ្នះបីដង(​ ១៩៦៣-៦៥-៧៨-៨២)។ប្រទេសនីហ្សេរីយ៉ាបីដងគឺ ( ១៩៨០​-៩៤-២០១៣)។កូតឌីវ័រ ២ដងគឺ( ១៩៩២-២០១៥) អាល់ហ្សេរី ២ដងគឺ( ១៩៩០-២០១៩) សាធារណរដ្ឋកុងហ្គោ២ដងដែរគឺ( ១៩៦៨-៧៤)។

ក្រៅពីនេះប្រទេសដែលធ្លាប់ជាប់ជើងឯកម្តងគត់រួមមានៈទុយណេស៊ី(២០០៤) ស៊ូដង់(១៩៧០) សេណេហ្គាល់ (២០២១)អេត្យូពី (១៩៦២) មារ៉ុក(១៩៧៦)អាហ្វ្រិកខាងត្បូង(១៩៩៦)និងកុងហ្គោ(១៩៧២)។

សម្រាប់ការប្រកួតនៅឆ្នំានេះគឺត្រូវធ្វើនៅប្រទេសកូតឌីវ័រ ចាប់ពីថ្ងៃទី ១៣ មករា ដល់ថ្ងៃទី ខែកុម្ភៈ២០២៤មាន២៤ប្រទេសចូលរួម​បែងចែកជា៦ពូលពីA-F។ ក្នុងមួយពូលមាន៤ប្រទេសចូលរួម  ហើយប្រកូួតបើកឆាកដំបូង គឺក្រុមជម្រើសជាតិម្ចាស់ផ្ទះ Ivory Cost   ប៉ះ Guines- Bissau វេលាម៉ោង៣រាត្រីថ្ងៃសៅរ៍ទី​១៤មករា ៕

 

ads
ads