

(English) ខ្សែប្រយុទ្ធ Anthony ដែលត្រូវបានក្លិប Manchester United ឱ្យ Real Betis ខ្ចីជើងក្នុងខែមករា ឆ្នាំ២០២៥ បន្តរកគ្រាប់បាល់ ក្នុងចំណោម ៣ប្រកួតជាប់ៗគ្នាក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga។ កីទ្បាករអន្តរជាតិប្រេស៊ីលវ័យ ២៤ ឆ្នាំរូបនេះរកបាន ១ គ្រាប់នៅនាទីទី ៥១ មុនពេលបញ្ចូនបាល់ឱ្យមិត្តក្រុមគឺ Marc Roca រកបានគ្រាប់បាល់ទី ៣ នៅនាទីទី ៦៩ ក្នុងជ័យជម្នះ ៣-០ របស់ក្រុមម្ចាស់ផ្ទះ Real Betis ទៅលើ Real Sociedad កាលពីយប់មិញ។
កាលពីខែមុន រូបគេបានចូលរួមជាមួយនឹង Betis ក្នុងលក្ខខណ្ឌខ្ចីជើងពី United រហូតដល់ចប់រដូវកាលនេះ បន្ទាប់ពីរូបគេបង្ហាញគុណផល នៃការលេងឱ្យក្រុមមិនសូវល្អទ្បើយ ក្នុងរយៈពេល២ឆ្នាំកន្លះនៅឯកីទ្បដ្ឋាន Old Trafford ក្នុងនាមជាកីទ្បាករទី ២ ដែលមានតម្លៃខ្ពស់ បន្ទាប់ពីខ្សែបម្រើ Paul Pogba។ ប្រភពពី United បានប្រាប់ឱ្យដឹងថា Real Betis នឹងចំណាយថ្លៃនឿយហត់ប្រមាណ ៨៥ % ដែលស្មើនឹងទឹកប្រាក់ជាង ១០ម៉ឹនផោនក្នុង ១សប្តាហ៍សម្រាប់ Anthony៕
ប្រភព៖ BBC