ads
ads
អត់មាន Van Dijk ក្នុងកែវភ្នែកទេ! លោក Gallas ចុចឈ្មោះ២នាក់នេះ ជាខ្សែការពារល្អជាងគេនៅ Premier League
៣០-ធ្នូ-២០២១

លោក William Gallas ដែលជាអតីតខ្សែការពារក្លិប Arsenal បានចាត់ទុក កីឡាករ Thiago Silva និង Ruben Dias ជា ខ្សែការពារពីររូបដែលល្អជាងគេប្រចាំក្របខណ្ឌ Premier League។

វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែនដែលលោក Gallas បានមើលរំលងមិនជ្រើសរើសយក Virgil van Dijk របស់ Liverpool ដោយលោកសម្លឹងឃើញ Silva និង Dias មានចំណុចល្អៗច្រើនជាងកីឡាករសញ្ជាតិហូល្លង់ខាងលើ។

Nine players who were stripped of the captain's armband: Gallas, Terry

លោក Gallas បាននិយាយថា៖

«ខ្ញុំនឹងនិយាយពីកីឡាករពីររូប។ ទីមួយនោះ គឺ Silva អ្វីដែលគាត់បានផ្តល់ឲ្យ Chelsea គឺ ធំធេងខ្លាំងមែនទែន។ ដូចដែលអ្នករាល់គ្នាបានដឹងហើយ វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការលេងនៅក្របខណ្ឌ Premier League។ វាទាមទារឲ្យមានកាយសម្បទាល្អ ហើយ គាត់មានវ័យ៣៧ឆ្នាំទៅហើយ។ ម្នាក់ទៀត គឺ Dias របស់ Manchester City គាត់ជាកីឡាករដ៏រឹងមាំ និង វ័យឆ្លាត។ គាត់មិនបង្កកំហុសច្រើនឡើយ ហើយ គាត់មិនចូលចិត្តនិយាយច្រើនទេ។ ដូច្នេះសម្រាប់ខ្ញុំ ពួកគេទាំងពីរជាខ្សែការពារល្អជាងគេនៅ Premier League៕»

ads
ads