ក្លិបមេឃខៀវ Manchester City បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Omar Marmoush ពី Eintracht Frankfurt ក្នុងតម្លៃ ៧០ លានអឺរ៉ូ (៥៩ លានផោន) ជាមួយនឹងកិច្ចសន្យារយៈពេល ៤ ឆ្នាំ។ រូបគេនឹងលេងឱ្យក្លិបយក្សអង់គ្លេសខាងលើរហូតដល់ខែមិថុនា ឆ្នាំ២០២៩ បូករួមទាំងថ្លៃផ្សេងៗ (add-ons) ៤ លានផោនផងដែរ។
Omar Marmoush រកបាន ១៥ គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យក្រុម Eintracht Frankfurt ចំនួន ១៧ ប្រកួតនៅក្នុងការប្រកួតក្របខណ្ឌ Bundesliga របស់ប្រទេសអាល្លឺម៉ង់ នារដូវកាលនេះ។ Marmoush ក៏ជាអ្នកទី ២ នៅក្នុងការប្រកួតក្របខណ្ឌ Bundesliga ដែលទាត់បញ្ចូលទីច្រើនគេ បន្ទាប់ពីប្រធានក្រុមជម្រើសជាតិអង់គ្លេស ខ្សែប្រយុទ្ធ Harry Kane ដែលទាត់បញ្ចូលទី ១៦ គ្រាប់ឱ្យក្រុម Bayern Munich៕
ប្រភព៖ BBC