ads
ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-តុលា-២០២៤
Man United គ្រោងនឹងចុះហត្ថលេខាលើខ្សែបម្រើថ្មី ២ នាក់នៅឆ្នាំ 2025

ថ្នាក់ដឹកនាំរបស់ Man United បានបង្កើតផែនការដើម្បីចុះហត្ថលេខាលើខ្សែបម្រើថ្មីពីរនាក់នៅឆ្នាំ 2025 នេះបើ​យោងតាមអ្នកកាសែត Dean Jones ។

Manchester United: Casemiro and Christian Eriksen alliance forms cornerstone of revival | The Independent

បិសាចក្រហមកំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើក្នុងទីផ្សារដោះដូរកីឡាករខែមករា។ នេះគឺដើម្បីជួស​ជុល​គុណភាពនៃខ្សែបម្រើរបស់ពួកគេ ដែលពួកគេមានអារម្មណ៍ថាមិនត្រូវបានពង្រឹងបើទោះបីជាមាន Manuel Ugarte ថ្មីៗមកដល់ក៏ដោយ។

Man United ក៏កំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើមួយផ្សេងទៀតនៅទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2025 ជាពិសេសចំពេលមានភាពមិនច្បាស់លាស់លើខ្សែបម្រើបច្ចុប្បន្នមួយចំនួន។

Christian Eriksen ទំនងជានឹងចាកចេញពី Old Trafford នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុង​ខែមិថុនា ឆ្នាំ 2025។ Casemiro អាចត្រូវបានលក់ចេញនៅរដូវក្តៅក្រោយផងដែរ ខណៈដែល Man United គ្រោងនឹងស្តារក្រុមរបស់ពួកគេឡើងវិញជាមួយនឹងកីឡាករមានទេពកោសល្យវ័យក្មេង។

ឈ្មោះបេក្ខភាពមួយចំនួនដែលត្រូវបានត្រួតពិនិត្យដោយក្រុមជ្រើសរើសកីឡាកររបស់ក្លិបរួមមាន ខ្សែបម្រើ Morten Frendrup របស់ Genoa ខ្សែបម្រើ Morten Hjulmand របស់ Sporting CP និងកីឡាករ Richard Rios របស់ Palmeiras  ។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៤-តុលា-២០២៤
កាសែត France Football បង្ហាញពីរបៀបផលិតពាន Ballon d’Or

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នៅថ្ងៃច័ន្ទ ទី 28 ខែតុលា យើងនឹងរកឃើញអ្នកឈ្នះ Ballon d’Or ឆ្នាំ 2024។

France Football បានបង្ហាញសកម្មភាពនៅក្រោយឆាកពីរបៀបដែលរង្វាន់បុគ្គលដ៏មានកិត្យានុភាពបំផុតរបស់កីឡានេះត្រូវបានរៀបចំ និងផលិតឡើង។

ការបង្កើត Ballon d’Or មិនមែនជារឿងតូចតាចទេ – វាត្រូវចំណាយពេលប្រហែល 100 ម៉ោងនៃការងារល្អិតល្អន់ ប្រហែល 4 ថ្ងៃពេញដើម្បីបញ្ចប់ឱ្យរួចរាល់។

last details… 🪡✨ #ballondor pic.twitter.com/leOIStvuMM

— Ballon d’Or (@ballondor) October 22, 2024

គ្របដណ្ដប់ដោយមាសពិត និងមានទម្ងន់លើសពីប្រាំពីរគីឡូក្រាម ពានរង្វាន់នេះហាក់ដូចជាធ្ងន់សម្រាប់អ្នកកាន់ភាគច្រើន ប៉ុន្តែសម្រាប់អត្តពលិកអាជីពធ្លាប់លើកទម្ងន់ក្នុងការហ្វឹកហាត់ វាគ្រាន់តែជាទម្ងន់ស្រាលមួយប៉ុណ្ណោះ។

😏 ទាយមើលថាអ្នកណានឹងយកវាទៅផ្ទះ?

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៣-តុលា-២០២៤
លោក Carlo Ancelotti ថា កូនក្រុមរបស់​លោកអៀនប្រៀនពេកធ្វើឱ្យ Dortmund ស៊ុត២គ្រាប់នៅតង់ទី១

លោក Carlo Ancelotti បាននិយាយថា៖ “កីឡាករទាំងនោះមានការខ្មាស់អៀនខ្លាំងពេកនៅក្នុងតង់ទីមួយ [ទល់នឹង Borussia Dortmund]។ យើងអាចលេងដោយថាមពល និងហានិភ័យ។ យើងត្រូវតែដាក់សម្ពាធបន្ថែមទៀត”។

“យើងបានផ្លាស់ប្តូរទម្រង់លេងក្នុងតង់ទីពីរ ហើយនេះជាការលេងក្នុងតង់ទី២ដ៏ល្អបំផុត​ក្នុងរដូវកាលនេះ​ហើយ។ ចង្វាក់ និងអាំងតង់ស៊ីតេរបស់យើងខ្ពស់ណាស់។ ការ​ប្រកួតបានផ្លាស់ប្តូរនៅពេលដែលយើងរកបានគ្រាប់បាល់ដំបូង»។

Real Madrid បាន​ឱ្យ​ក្រុមភ្ញៀវ Borussia Dortmund ស៊ុត​នាំមុខ 2-0 នៅតង់ទី 1 បន្ទាប់ពីខ្សែការពារលេង​មិនបានល្អនៅតង់ទីមួយ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​អាច​ចាប់​ផ្តើម​ការវាយបកបាន​យ៉ាង​ឆាប់​រហ័ស​ ហើយ​ស៊ុត​៥គ្រាប់​យក​ឈ្នះ៥ទល់២ ខណៈដែល Vinicius Jr. រក​បាន​គ្រាប់​បាល់ Hat-trick ត្រឹម​ជាង​៣០​នាទី៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២១-តុលា-២០២៤
គ្រាន់តែឃើញអាជ្ញាកណ្ដាលម្នាក់នេះមានឈ្មោះកាត់ក្ដីភ្លាម FC Barcelona ធ្លាក់ថ្លើមក្ដុក

អាជ្ញាកណ្តាលជនជាតិស្លូវេនី លោក Slavko Vincic ត្រូវបានតែងតាំងឲ្យធ្វើជាអាជ្ញាកណ្ដាលដឹកនាំ ការប្រកួត UEFA Champions League រវាង Barcelona និង Bayern Munich នៅយប់ថ្ងៃពុធ។

Vincic ត្រូវបានគេស្គាល់ ដោយសារការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់គាត់។ គាត់គឺជាអាជ្ញាកណ្តាលក្នុងអំឡុងពេលប្រកួតក្រៅដីរបស់ Barcelona ជាមួយក្រុម Inter Milan ក្នុងរដូវកាល 2022-23 ដែលក្នុងការប្រកួតនោះ Barcelona ចាញ់១ទល់០ ជ្រុះចេញពីបពារង្វាន់ UEFA Champions League តែម្ដង។

អ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ជាច្រើនមានអារម្មណ៍ថា គាត់បានទទួលការខលចូល និងលើកទូរស័ព្ទ ធ្វើឱ្យមានចម្ងល់ជាច្រើន ជាពិសេសប៉ះពាល់ដល់លទ្ធផលនៃការប្រកួតនោះផងដែរ។ Barcelona នឹងសង្ឃឹមថានឹងទទួលបានបទពិសោធផ្សេងពីគ្នានៅពេលនេះ ខណៈដែលពួកគេប៉ះជាមួយ Bayern Munich ជាក្រុមដែលពួកគេមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២០-តុលា-២០២៤
Erik ten Hag: ៖« Man Utd ពេល​នេះមិនអាចតម្រូវស្តង់ដាររបស់លោក Sir Alex Ferguson ដូចកាលមុននោះទេ

Erik ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖«នៅពេលនេះ យើងមិនអាចតម្រូវតាមស្តង់ដារដែលគាត់ [Sir Alex Ferguson] បានកំណត់នោះទេ ប៉ុន្តែនៅតែយើងឈ្នះពានរង្វាន់»។

“ត្រូវចាំថា ប្រាំមួយឆ្នាំមុន ក្លិបនេះមិនបានឈ្នះពាន ដូច្នេះយើងបានត្រលប់មកវិញ យើងកំពុងត្រលប់មកវិញហើយ។ ប៉ុន្តែវាក៏ច្បាស់ដែរថាយើងមិននៅទីនោះ ប៉ុន្តែវាសំខាន់ណាស់ដែលយើងត្រូវការដំណើរការទាំងអស់ឱ្យត្រឹមត្រូវ ហើយយើងអាច បង្កើតក្រុមដែលយើងអាចមាន​កីឡាករល្អបំផុតដើម្បីបង្កើតក្រុមល្អបំផុត»។

«យើង​ក្នុង​នាម​ជា​ក្រុម​មួយ​ត្រូវ​តែ​តម្រូវ​នឹង​ស្តង់ដារ​ដើម្បី​ឈ្នះ​រាល់​ការ​ប្រកួត​ ហើយ​បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ​។​ ព្រោះ​ទាំង​នោះ​គឺ​ជា​ការ​រំពឹង​ទុក​ដែល​លោក Sir Alex កំណត់​សម្រាប់​ក្លិប។ រឿងមួយដែលប្រាកដ – ស្ទើរតែគ្មានក្លិបណាមួយនៅលើពិភពលោក ដែលការរំពឹងទុកខ្ពស់ដូចនៅ Manchester United នោះទេ ហើយវាត្រូវបានកំណត់តាំងពីសម័យរបស់ Sir Alex ហើយបន្ទាប់មក ពួកយើងដែលនៅសល់ដែលមកក្រោយត្រូវតែដោះស្រាយរឿងនេះ។  វា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ផង​ដែរ វា​ទាមទារ​ស្តង់ដារ​ខ្ពស់​បំផុត​ក្នុង​គ្រប់​ដំណើរការ ហើយ​យើង​មិន​នៅ​ទីនោះ​ក្នុង​គ្រប់​ដំណើរការ​នោះ​ទេ»។

Manchester United បានឈ្នះពានរង្វាន់ចំនួនពីរចាប់តាំងពី Erik ten Hag ចូលកាន់តំណែង។ មុននោះ ក្រុមបិសាចក្រហមបានឈ្នះពានរង្វាន់តាំងពីឆ្នាំ 2016/17 នៅពេលដែលពួកគេបានឈ្នះពានចំនួនបីក្រោមការដឹកនាំរបស់លោក Jose Mourinho ។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-តុលា-២០២៤
លោក Zidane ឆ្លើយមិន​ស្ទាក់ស្ទើរ​ពេល​សួរ​ឈ្មោះ​កីឡដ្ឋាននៅ Premier League ដែលលោក​ចូលចិត្ត

វីរបុរសបាល់ទាត់ Zinedine Zidane បានបង្ហាញឈ្មោះកីឡដ្ឋាន Premier League សំណព្វចិត្តចំនួនពីរដែលត្រូវទៅទស្សនា ហើយកីឡដ្ឋានគ្មានកន្លែងណាផ្សេងក្រៅពី Anfield និង Old Trafford នោះទេ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ YouTube របស់ក្លិប Real Madrid លោក Zidane បានចែករំលែកនូវការចងចាំដ៏ពេញចិត្តរបស់គាត់ក្នុងការលេង និងការគ្រប់គ្រងនៅទីលានដ៏ល្បីល្បាញទាំងនេះ។ ទោះបីជាគាត់មិនដែលលេងនៅ Liverpool ក្នុងទីលាន Anfield ក៏ដោយ ក៏គាត់បានរំឮកពីជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទីឱ្យបារាំងទល់នឹងហូឡង់ក្នុងការប្រកួត Euro 1996 វគ្គ 1/4 ផ្តាច់ព្រ័ត្រ។

Zidane ក៏​បាន​ដឹកនាំ Real Madrid ឲ្យ​ស្មើ​នៅ​កីឡដ្ឋាន Anfield ក្នុង​ការ​ប្រកួត Champions League វគ្គ ៨ ក្រុម​ចុង​ក្រោយ​ឆ្នាំ ២០២១។ ទាក់ទងនឹង Old Trafford គាត់បានរំលឹក “ការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍” ជាមួយ Manchester United រួមទាំងការឈ្នះជាមួយ Juventus ក្នុងឆ្នាំ 1996 ។

យ៉ាងណាក្ដី បេះដូងរបស់ Zidane នៅតែស្ថិតនៅ Santiago Bernabeu ដែលជាទីលាន ដែលជាផ្ទះរបស់គាត់ជាមួយ Real Madrid ។ គាត់បានសង្កត់ធ្ងន់ថា “Bernabeu គឺកំពូល, កំពូល, កំពូល” ។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៧-តុលា-២០២៤
ក្រហើយត្រូវគេបោកទៀត! FC Barcelona ប៊ិះអស់លុយ១លាន​ដុល្លារទទេរៗ ដោយសារតែមូលហេតុមួយនេះ

ជនឆបោកដែលក្លែងខ្លួនធ្វើជាភ្នាក់ងារបាល់ទាត់លោក Pini Zahavi បានព្យាយាមបោកយកលុយក្លិប Barcelona ១ លានអឺរ៉ូក្នុងអំឡុងពេលផ្ទេរ Robert Lewandowskiពីក្លិប FC Bayern Munich។

ក្លិបបានផ្ទេរប្រាក់ទៅឱ្យជនម្នាក់នោះរួចហើយ ប៉ុន្តែបានរកឃើញថា វាជាការក្លែងបន្លំ ហើយក៏យកវាមកវិញបានទាន់ពេលវេលា។

សារព័ត៌មានអេស្ប៉ាញ Cadena SER រាយការណ៍ថា បុគ្គលម្នាក់ដែលមិនស្គាល់អត្តសញ្ញាណដែលដាក់ឈ្មោះបន្លំជាលោក Zahavi ដោយបញ្ចុះបញ្ចូល Barcelona ឱ្យផ្ទេរប្រាក់ 1 លានអឺរ៉ូទៅគណនីធនាគាររបស់គាត់​នៅប្រទេស Cyprus ។ តែយ៉ាងណា១ លុយផ្ទេរនេះត្រូវបង្កក ​នៅ​ពេល​ធនាគារ​ដាក់​ទង់​ប្រតិបត្តិការ​លើកអាខោននេះ ជា​គណនី​អសកម្ម។

Zahavi បាន​បញ្ជាក់​ថា​គាត់​មិន​មាន​ទំនាក់​ទំនង​ជាមួយ​ក្លិប​អំពី​ការ​ចំណាយ​នេះ​ទេ។ លុយនេះត្រូវបានរារាំង និងទទួលបានមកវិញដោយជោគជ័យ មុនពេលការបាត់បង់ណាមួយកើតឡើង។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១៦-តុលា-២០២៤
Kylian Mbappe ត្រូវបានគេរាយការណ៍ថាមានបញ្ហាផ្លូវចិត្ត! គាត់ផឹកស្រា

Romain Molina គឺជាអ្នកយកព័ត៌មានស៊ើបអង្កេតដែលមានឯកទេសខាងបាល់ទាត់ ដែលមានមូលដ្ឋាននៅ Andalucía រាយការណ៍ថា Kylian Mbappe កំពុងមានបញ្ហាផ្លូវចិត្ត ចាប់តាំងពីផ្លាស់ទៅ Real Madrid ។

ការលំបាកផ្នែកផ្លូវចិត្តរបស់ Mbappe ជាមូលហេតុដែលគាត់ចេញទៅជប់លៀងជាច្រើនលើកច្រើន​សារ ហើយ​គាត់​ទៅសំងំផឹកស្រាក្នុង​កម្រិតជាក់លាក់មួយ។

កាលពីសប្តាហ៍មុន Mbappe ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសស៊ុយអែត ជាកន្លែងដែលគាត់បានទៅក្លិបរាត្រីមួយ ហើយឥឡូវនេះត្រូវបានចោទប្រកាន់ពីបទរំលោភនារីម្នាក់នៅទីនោះ។

Real Madrid បានឆ្លើយតបទៅនឹងសំណួរអំពីរបៀបរស់នៅរបស់ Mbappe និងរឿងអាស្រូវនៃការរំលោភនាពេលថ្មីៗនេះ ដោយដករូបថតគាត់ចេញពីផ្ទាំងផ្សព្វផ្សាយសម្រាប់មូលនិធិសប្បុសធម៌មួយ។

Mbappe បានជួបការលំបាកក្នុងការចាប់យកជីវិតនៅទីក្រុង Madrid ប៉ុន្តែគាត់នៅតែអាចរកគ្រាប់បាល់បាន 7 គ្រាប់ក្នុង 11 ប្រកួត។

ads
ads