អតីតខ្សែបម្រើ Chelsea និង Man United កីឡាករ Nemanja Matic បានបើកចំហរអំពីភាពខុសគ្នារវាងក្លិបទាំងពីរកំឡុងពេលគាត់លេងនៅ Premier League ។

កីឡាករវ័យ 36 ឆ្នាំបានប្រាប់ The Athletic ថា៖ “ភាពខុសគ្នាដែលខ្ញុំទទួលបាន បន្ទាប់ពី Chelsea គឺនៅ Chelsea អ្វីគ្រប់យ៉ាងគឺអំពីលទ្ធផល និងការឈ្នះពានរង្វាន់»។
«នៅទីនោះគឺជាស្មារតីនៅក្នុងក្លិបទាំងមូល សូម្បីតែអ្នកកាត់ស្មៅក៏ចង់ឈ្នះពានដែរ។ លោក Roman Abramovich គ្រាន់តែសួរយើងអំពីលទ្ធផលតែប៉ុណ្ណោះ»។
«នៅ United គេនិយាយពីគំនិតក្នុងការធ្វើជំនួញច្រើនជាង។ ខ្ញុំចាប់ផ្តើមគិត បន្ទាប់ពីចូលរួមបានពីរបីខែនៅក្នុងក្លិប»។

«ខ្ញុំបានមកដល់ United ជាមួយភាពស្រេកឃ្លានក្នុងការឈ្នះពានរង្វាន់ ដូចដែលខ្ញុំមាននៅ Chelsea ប៉ុន្តែមួយជំហានម្តងៗ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាពានរង្វាន់មិនមែនជាការផ្តោតអារម្មណ៍នោះទេ»។
«ខ្ញុំយល់ថាប្រាក់ខែរបស់យើងត្រូវតែទទួលបាន ប៉ុន្តែខ្ញុំមានអារម្មណ៍ថាលទ្ធផលមិនមែនជាការផ្តោតអារម្មណ៍ដូចនៅ Chelsea ទេ។ ខ្ញុំប្រហែលជាធ្វើការងារផ្នែកពាណិជ្ជកម្មត្រឹមតែពីរនៅ Chelsea ហើយនៅ United វាច្រើនជាងនេះទៅទៀត»។
Matic បានចាកចេញពី Chelsea ទៅ Man United ក្នុងឆ្នាំ 2017 ហើយស្នាក់នៅ Old Trafford អស់រយៈពេល 5 ឆ្នាំ។ ចាប់តាំងពីពេលនោះមក រចនាសម្ព័ន្ធកម្មសិទ្ធិបានផ្លាស់ប្តូរនៅក្លិបទាំងពីរ។
នៅថ្ងៃព្រហស្បតិ៍ Matic អាចប្រឈមមុខនឹងអតីតក្លិបមួយរបស់គាត់ ខណៈដែល Lyon កំពុងជួប Man United ក្នុងក្របខ័ណ្ឌ Europa League ។