ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-មេសា-២០២៥
(English) Leeds United បាន​ឡើង​ទៅ Premier League វិញ

(English) បន្ទាប់ពីយកឈ្នះ Stoke ដោយលទ្ធផល ៦-០ កាលពីរាត្រីថ្ងៃអង្គារ ក្រុម Leeds United ទទួលបានកៅអីមួយត្រឡប់ទៅ Premier League វិញបន្ទាប់ពីចំណាយពេល២ ឆ្នាំនៅក្នុង Championship។  ក្រុម Leeds ឈរកំពូលតារាងឆេមពានស៊ីបទទួលបានកៅអីស្វ័យប្រវត្តិត្រឡប់ទៅ Premier League ខណៈការប្រកួតនៅសល់ចំនួន ២ ប្រកួតទៀតទេីបចប់រដូវកាល។

ជាមួយគ្នានេះដែរ ក្រុមចំណាត់ថ្នាក់លេខ២ Burnley ក៏បានវិលត្រឡប់ទៅកាន់ក្របខណ្ឌកំពូលផងដែរ បន្ទាប់ពីយកឈ្នះក្រុម Sheffield United ដោយលទ្ធផល ២-១  ។

សម្រាប់ក្រុម Sheffield United ការបរាជ័យមានន័យថា ពួកគេនឹងប្រឈមមុខនឹងការប្រជែងគ្នាក្នុងវគ្គ Play-off ដ៏តានតឹងសម្រាប់កៅអីមួយចុងក្រោយ។ ក្រុមរបស់លោក Chris Wilder នឹងត្រូវរៀបចំក្រុមឡើងវិញ សម្រាប់ការចាប់ឆ្នោតវគ្គ Play-off ជាមួយនឹងក្តីសង្ឃឹមក្នុងការធានាកន្លែងរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-មេសា-២០២៥
(English) តើពិតឬអត់ Ronaldo ចង់ផ្លាស់ទៅលេងឱ្យ Al Hilal?

(English) យោងតាមអ្នកកាសែតអារ៉ាប៊ីសាអូឌីត Khalid Al-Noufal ដែលត្រូវបានគេហទំព័រ m.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃច័ន្ទទី ២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា Cristiano Ronaldo ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្លាស់ទៅលេងជាមួយក្លិប Al Hilal ក្នុងរយៈពេលខ្លី ដើម្បីចូលរួមប្រកួតពានរង្វាន់ Club World Cup។ Al Hilal គឺជាក្លិបម្ចាស់ជើងឯក AFC Champions League ២០២១។

អ្នកកាសែតរាយការណ៍ថា Ronaldo បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមជាមួយ Al Hilal ជាបណ្តោះអាសន្នដើម្បីចូលរួមប្រកួតក្នុង Club World Cup ។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវបានបញ្ចប់នៅក្រោមលក្ខខណ្ឌជាក់លាក់ ហើយ Ronaldo នឹងរកបានប្រាក់យ៉ាងច្រើនពីកុងត្រានេះ។ អ្នកសារព័ត៌មានក៏បានកត់សម្គាល់ផងដែរថា ប្រសិនបើ Ronaldo ចូលរួមជាមួយក្រុម Al Hilal ជាបណ្ដោះអាសន្ន វានឹងជួយក្លឹបពង្រីកឥទ្ធិពលពិភពលោករបស់ខ្លួន។ ទន្ទឹមនឹងនេះ បទពិសោធន៍របស់ Ronaldo ក្នុងការប្រកួតធំៗអាចផ្តល់អត្ថប្រយោជន៍ដល់ក្រុម ជំរុញការលក់សំបុត្រ និងបង្កើនប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។

រដូវកាលនេះ Ronaldo មានវ័យ ៤០ ឆ្នាំបានបង្ហាញខ្លួន៣៦ប្រកួតឱ្យ Al Nassr ដោយស៊ុតបញ្ចូលទីបាន៣២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន៤ដង ដែលជាការរួមចំណែកជាមធ្យមមួយគ្រាប់ក្នុងមួយប្រកួត។ គួររំឭកថាការប្រកួតពានរង្វាន់ Club World Cup ២០២៥ មាន៣២ក្រុមចូលរួមប្រកួតមកពីសហព័ន្ធទាំង៦។ការប្រកួតនឹងធ្វើឡើងនៅទឹកដីអាមេរិក ចាប់ពីថ្ងៃ ១៤ មិថុនា ដល់ ១៣កក្កដា ២០២៥៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២២-មេសា-២០២៥
(English) ប្រធានក្រុម EPL ចំនួនប្រាំរូបទទួលប្រាក់ខែខ្ពស់បំផុត

(English) ១-Kevin De Bruyne ក្លិប Manchester City ​ទទួលបានប្រាក់ឈ្នួលជាង ៥៣ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ដែលជាចំនួនខ្ពស់បំផុតមួយនៅក្នុងលីកតាមពីក្រោយមិត្តរួមក្រុម Erling Haaland ដែលរកបានជាង៦៦ ម៉ឺនដុល្លារ បន្ទាប់ពីចុះកិច្ចសន្យាថ្មីកាលពីខែមករា។

២- Virgil van Dijk  ទទួលបានប្រាក់ឈ្នួលស្មេីជាមួយ De Bruyne បន្ទាប់ពីកុងត្រាថ្មីរបស់គាត់។ ទោះបីជារបាយការណ៍ជាច្រើននៅក្នុងប្រទេសអង់គ្លេសបានអះអាងថាមិនមានការដំឡើងប្រាក់បៀវត្សរ៍គួរឱ្យកត់សម្គាល់នោះទេ ហើយការបន្ថែមប្រាក់លើកទឹកចិត្តផ្សេងទៀតត្រូវបានចរចាជំនួសវិញ។

៣- Bruno Fernandes ប្រធានក្រុម Manchester United ទទួលបានប្រាក់ឈ្នួលជាង៣៩ម៉ឺនដុល្លារក្នុងមួយសប្តាហ៍បន្ទាប់ពីក្លឹបបានអនុវត្តជម្រើសនៃការបន្តកិច្ចសន្យាថ្មី១២ខែទៀត។

៤- Reece James បានក្លាយជាប្រធានក្រុម Chelsea នៅដើមរដូវកាល២០២៣-២៤ បន្ទាប់ពីការចាកចេញរបស់ Cesar Azpilicueta ។ គាត់គឺជាកីឡាករម្នាក់ដែលរដ្ឋបាលដឹកនាំដោយ Todd Boehly បានប្តេជ្ញាចិត្តក្នុងកិច្ចសន្យារយៈពេលវែងនៅឆ្នាំ ២០២២ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំមួយឆ្នាំ ទទួលបានប្រាក់ឈ្នួលជាង ៣៣ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍។

៥- Martin Odegaard ត្រូវបានតែងតាំងជាប្រធានក្រុម Arsenal បន្ទាប់ពី Pierre-Emerick Aubameyang ត្រូវបានដកចេញនៅឆ្នាំ២០២២ ។ មួយឆ្នាំក្រោយមកគាត់បានចុះកិច្ចសន្យាថ្មីរយៈពេល៥ ឆ្នាំរហូតដល់រដូវក្តៅឆ្នាំ២០២៨។ គាត់គឺជាប្រធានក្រុមទីប្រាំដែលមានប្រាក់ខែខ្ពស់បំផុតជាមួយនឹងប្រាក់ឈ្នួលប្រចាំសប្តាហ៍ ជាង៣១ម៉ឺនដុល្លារ៕

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-មេសា-២០២៥
(English) ហេតុអ្វីបានជាស្តេចបាល់ទាត់អេហ្ស៊ីបបន្តសោយរាជ្យនៅ Liverpool…?

(English) ទីបំផុត! ស្តេចបាល់ទាត់អេហ្ស៊ីប Salah បានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំ បន្តរួមរស់ជាមួយហង្សក្រហម Liverpool រហូតដល់ឆ្នាំ២០២៧ ដោយពង្រីកទំនាក់ទំនងរបស់គាត់ជាមួយក្លិបដល់មួយទសវត្សរ៍។ ជាមួយនឹងតួលេខសំខាន់ជាច្រើននិងគុណភាពនៃគ្រាប់បាល់ស៊ុតបញ្ចូលទីបានធ្វើឱ្យ Salah ក្លាយជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់របស់ Liverpool។

តួលេខសំខាន់ៗមួយចំនួននេះហេីយដែលបង្ហាញពីមូលហេតុឲ្យគាត់បន្តនៅទីនេះ៖

១-២៤៣ គឺជាគ្រាប់បាល់ស៊ុតបញ្ចូលទីដោយ Salah ក្នុង ៣៩៤ ប្រកួតគ្រប់ការប្រកួតទាំងអស់សម្រាប់ Liverpool ។ គាត់ជាប់ចំណាត់ថ្នាក់លេខ ៣ក្នុងបញ្ជីកីឡាកររកគ្រាប់បាល់បានច្រីនគ្រប់ពេលវេលារបស់ក្លិបតាមពីក្រោយតែ Ian Rush (៣៤៦) និង Roger Hunt  (២៨៥)។

២-១៨៤ គឺជាគ្រាប់បាល់ស៊ុតបញ្ចូលទីដោយ Salah ក្នុងក្របខណ្ឌ Premier League តាមស្មេីកំណត់ត្រា Sergio Aguero និងឈរលេខ ៥ ក្នុងបញ្ជីកីឡាកររកគ្រាប់បាល់បានច្រីនគ្រប់ពេលវេលាតាមពីក្រោយ Alan Shearer (២៦០), Harry Kane (២១៣), Wayne Rooney (២០៨) និង Andrew Cole (១៨៧) ។

៣-៥០ គឺជាចំនួនទឹកប្រាក់ ៥០ លានដុល្លារ ដែល Liverpool បង់ឱ្យ Roma ដើម្បីទិញ Salah ក្នុងឆ្នាំ២០១៧។

៤-៤៤ គឺការស៊ុតបញ្ចូលទីបាន (២៧គ្រាប់) និងជួយ assists (១៧គ្រាប់) ដោយ Salah ក្នុង Premier League មកដល់ពេលនេះ។ គាត់គឺជាអ្នកនាំមុខគេនៃប្រភេទទាំងពីរនេះ។

៥-៧ គឺជាចំនួនពានរង្វាន់សំខាន់ៗដែល Salah ឈ្នះនៅ Liverpool – Premier League មួយ (2020), Champions League មួយ (2019), FA Cup មួយ (2022), League Cup ពីរ (2022, 2024), UEFA Super Cup (2019) និង Club World Cup (2019) ៕

ប្រភព៖ AP

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-មេសា-២០២៥
(English) របាយការណ៍ CIE ថា៖ អ្នកចាំទី Donnarumma ឈរចំណាត់ថ្នាក់លេខ ១

(English) យោងតាមរបាយការណ៍ចំណាត់ថ្នាក់អ្នកចាំទីជុំវិញពិភពលោកដោយផ្អែកលើស្ថិតិប្រកួត ការសង្គ្រោះបាល់ការរក្សា Clean Sheets របស់ក្រុមហ៊ុន CIES Football Observatory Index ដកស្រង់យកមកចុះផ្សាយដោយកាសែតអង់គ្លេស The Sun បានឱ្យដឹងថា៖ អ្នកចាំទី Gianluigi Donnarumma របស់ក្លិប PSG ឈរចំណាត់ថ្នាក់លេខ ១ ជាមួយនឹងពិន្ទុ ៩៥,៥ លើ១០០។

ការផ្តល់ពិន្ទុរបស់ CIES ផ្អែកលើរូបមន្ត ៣ គឺកម្រិតនៃការប្រកួត LEV (Sporting Level of Matching ) លទ្ធផលប្រកួតRES (Results Points per Match) និងភាគរយនៃការសង្គ្រោះបាល់ DEV (Deviation in the percentage of save )។ សម្រាប់រដូវកាល ២០២៤-២៥ Gianluigi Donnarumma បង្ហាញវត្តមានបាន ២១ លេងបាន​ ១៨២២ នាទីសង្គ្រោះបាល់បាន ៤៩ រក្សាបាល់មិនឱ្យចូលទី(Clean Sheets) បានចំនួន ៤ ដង។ ចំណាត់ថ្នាក់លេខ ២ បានទៅកីឡាករ Yann Sommer របស់ក្លិប Inter Milan ជាមួយនឹងពិន្ទុ ៩១,៧ និងចំណាត់ថ្នាក់លេខ ៣ បានទៅ Thibaut Courtois របស់ក្លិប Real Madrid ដែលមានពិន្ទ ៨៨ ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-មេសា-២០២៥
(English) Arsenal កំពុងឆ្ពោះទៅរកលុយ ១៦៨ លាន​ដុល្លារពី​យុទ្ធនាការ CL

(English) នៅក្នុងយុទ្ធនាការប្រកួតក្របខណ្ឌ UEFA Champions League គិតត្រឹមវគ្គ ៨ ក្រុមចុងក្រោយជើងទី ១ ក្រុមកាំភ្លើងធំ Arsenal រកលុយបានជាង ១១៤ លានដុល្លាររួចហើយនៅរដូវកាលនេះ បន្ទាប់ពីយកឈ្នះ ៣-០ លើក្រុម Real Madrid ខណៈដែលក្រុមកំពុងស្ថិតក្នុងស្ថានភាពល្អដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាមួយនឹងការប្រកួតជើងទីពីរដ៏សំខាន់នៅ Bernabeu ខាងមុខក្រុមកាំភ្លើងធំមានឱកាសបង្កើនប្រាក់សរុបដល់ទៅលាន ១៣១ លានដុល្លារ។ ប្រសិនបើពួកគេឈានទៅវគ្គផ្តាច់ព្រ័ត្រ ប្រាក់ចំណូលរបស់ពួកគេអាចលើសពី ១៦៨ លានដុល្លារ ដែលសុទ្ធសឹងតែបានមកពីយុទ្ធនាការអឺរ៉ុបក្នុងរដូវកាលនេះ៕

ប្រភព៖ Tribuna

Thumbnail
ព័ត៌មានកីឡាជាតិ
១០-មេសា-២០២៥
(English) ឆេះសណ្ឋាគារ Cristiano Ronaldo នៅប្រទេសម៉ារ៉ុក

(English) យោងតាមសារព័ត៌មានម៉ារ៉ុក Morocco World News ដែលត្រូវបានគេហទំព័រ Liget.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសុក្រទី​១០ មេសា ២០២៥ បានឲ្យដឹងថា មានអគ្គីភ័យតូចមួយបានឆាបឆេះសណ្ឋាគារខ្សែប្រយុទ្ធរ៉ូណាល់ដូ  CR7 Pestana ក្នុងទីក្រុង Marrakech ប្រទេសម៉ារ៉ុក ប៉ុន្តែវាត្រូវបានគ្រប់គ្រងទាន់ពេល ពុំបណ្តាលឲ្យមានការខូចខាតធំដុំនោះទេ។ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី៥ មេសា មកម្លេះ។

អ្នកគ្រប់គ្រងសណ្ឋាគារបានបញ្ជាក់ថា វាជាឧបទ្ទវហេតុតិចតួច មិនបណ្តាលឲ្យមានអ្នករងរបួស និងមិនមានការជម្លៀសមនុស្សចេញនោះដែរ។ វិធានការសុវត្ថិភាពទាំងអស់ត្រូវបានអនុវត្ត ធានាសុវត្ថិភាពទាំងភ្ញៀវ និងបុគ្គលិក។ សណ្ឋាគារ​នៅ​តែ​បន្ត​ដំណើរការ​យ៉ាង​ពេញលេញ​និង​ដំណើរការ​ក្នុង​លក្ខខណ្ឌ​ធម្មតា​ទោះបី​ជា​មាន​ឧបទ្ទវហេតុ​កើតឡើង​ក៏ដោយ​។

សណ្ឋាគារ Pestana CR7 ក្នុងទីក្រុង Marrakech បានបើកដំណើរការក្នុងឆ្នាំ២០២២ គឺជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារដែលគ្រប់គ្រងដោយកីឡាករបាល់ទាត់ ដោយសហការជាមួយក្រុមសណ្ឋាគារព័រទុយហ្គាល់។ មានសាខាផ្សេងទៀតនៅទីក្រុង Lisbon និង Funchal ប្រទេសព័រទុយហ្គាល់ និងសាខាផ្សេងទៀតនៅ Madrid អេស្ប៉ាញ និងញូវយ៉ក សហរដ្ឋអាមេរិក។

យោងតាមគេហទំព័រ Celebrity Net Worth ខ្សែប្រយុទ្ធព័រទុហ្គាល់ មានតម្លៃជាង៨០០លានដុល្លារ ហើយត្រូវបានគេរំពឹងថានឹងឈានដល់ ១ពាន់លានដុល្លារមុនដំណាច់ឆ្នាំ២០២៥។ ទស្សនាវដ្ដី Forbes បានកត់សម្គាល់ថាគាត់រកបាន២៨៥លានដុល្លារក្នុងឆ្នាំ២០២៤ដែលភាគច្រើនបានមកពីប្រាក់ខែរបស់លោក Al-Nassr កំណត់ត្រាពិភពលោក៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មេសា-២០២៥
(English) អាជ្ញាកណ្តាលនឹងពាក់កាមេរ៉ា bodycam នៅ Club World Cup

(English) FIFA បានប្រកាសថាអាជ្ញាកណ្តាលនឹងត្រូវបំពាក់កាមេរ៉ានៅលើរាងកាយក្នុងអំឡុងពេលប្រកួត FIFA Club World Cup ឆ្នាំ២០២៥ ក្នុងជំហានមួយឆ្ពោះទៅរកការប្រើប្រាស់កាមេរ៉ាសម្រាប់ការផ្សាយផ្ទាល់ ក៏ដូចជាជួយបណ្តុះបណ្តាលអាជ្ញាកណ្តាលផងដែរ។

លោក Pierluigi Collina ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA បាននិយាយថាវាគឺជាឱកាសដ៏ល្អមួយក្នុងការផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ថ្មី ទាក់ទងនឹងរូបភាពដែលថតចេញពីមុំដែលអាចមើលបានច្បាស់ល្អដែលមិនធ្លាប់មានពីមុនមក។ Collina បានបន្តថាវាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាជ្ញាកណ្តាលផងដែរ ដោយអនុញ្ញាតឱ្យគ្រូបង្វឹក និងមន្ត្រីធ្វើការវាយតម្លៃការសម្រេចចិត្តដោយមើលឃើញនូវអ្វីដែលអាជ្ញាកណ្តាលបានឃើញក្នុងអំឡុងពេលសំខាន់ៗ ។

Jarred Gillett បានក្លាយជាអាជ្ញាកណ្តាលដំបូងគេដែលពាក់ bodycam អំឡុងពេលការប្រកួត Premier League ក្នុងជ័យជម្នះ៤-០របស់ Crystal លើ Manchester United ក្នុងខែឧសភា ឆ្នាំ២០២៤។ នាយកប្រតិបត្តិសមាគមកីឡាបាល់ទាត់លោក Mark Bullingham បាននិយាយថាការប្រើប្រាស់កាមេរ៉ារាងកាយ ដើម្បីជួយការពារអាជ្ញាកណ្តាលគ្រប់កម្រិត ជាពិសេសពីការរំលោភបំពាននៅកម្រិតមូលដ្ឋាន។ ប្រសិនបើជោគជ័យ ការសាកល្បងនេះអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តកាន់តែទូលំទូលាយ រួមទាំងនៅក្នុងការប្រកួតប្រជែងដ៏ឆ្នើមដូចជា Premier League ជាដើម៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មេសា-២០២៥
(English) Wesley Fofana នឹងត្រូវសម្រាកព្យាបាលរបួសសរសៃពួររហូតដល់ចប់រដូវកាលនេះ

(English) អ្នកចាត់ការតោខៀវ Chelsea លោក Enzo Maresca បានបញ្ជាក់ថា៖ បញ្ហារបួសសរសៃពួររបស់ខ្សែការពារកណ្តាល Wesley Fofana នឹងធ្វើឱ្យអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ។

កាលពីថ្ងៃសៅរ៍ ក្លិបបានបញ្ជាក់ថា៖ ខ្សែការពារសញ្ជាតិបារាំងវ័យ ២៤ ឆ្នាំខាងលើ ទទួលបានការវះកាត់ជោគជ័យហើយ។ ខណៈដែល Cheslea នឹងត្រូវបាត់បង់កីទ្បាករ Fofana ហើយលោក Enzo Maresca ក៏សង្ឃឹមថាខ្សែការពារ Romeo Lavia និងខ្សែប្រយុទ្ធ Marc Guiu អាចនឹងលេងម្តងទៀត មុនពេលបញ្ចប់យុទ្ធនាការ។

យ៉ាងណា មុនការប្រកួត Europa Conference League ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយ ដែលត្រូវប៉ះគ្នាជាមួយនឹង Legia Warsaw លោក Enzo Maresca បាននិយាយថា៖ ជាអកុសល Wes នឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល៕

ads