ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១២-មេសា-២០២៥
(English) Arsenal កំពុងឆ្ពោះទៅរកលុយ ១៦៨ លាន​ដុល្លារពី​យុទ្ធនាការ CL

(English) នៅក្នុងយុទ្ធនាការប្រកួតក្របខណ្ឌ UEFA Champions League គិតត្រឹមវគ្គ ៨ ក្រុមចុងក្រោយជើងទី ១ ក្រុមកាំភ្លើងធំ Arsenal រកលុយបានជាង ១១៤ លានដុល្លាររួចហើយនៅរដូវកាលនេះ បន្ទាប់ពីយកឈ្នះ ៣-០ លើក្រុម Real Madrid ខណៈដែលក្រុមកំពុងស្ថិតក្នុងស្ថានភាពល្អដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ជាមួយនឹងការប្រកួតជើងទីពីរដ៏សំខាន់នៅ Bernabeu ខាងមុខក្រុមកាំភ្លើងធំមានឱកាសបង្កើនប្រាក់សរុបដល់ទៅលាន ១៣១ លានដុល្លារ។ ប្រសិនបើពួកគេឈានទៅវគ្គផ្តាច់ព្រ័ត្រ ប្រាក់ចំណូលរបស់ពួកគេអាចលើសពី ១៦៨ លានដុល្លារ ដែលសុទ្ធសឹងតែបានមកពីយុទ្ធនាការអឺរ៉ុបក្នុងរដូវកាលនេះ៕

ប្រភព៖ Tribuna

Thumbnail
ព័ត៌មានកីឡាជាតិ
១០-មេសា-២០២៥
(English) ឆេះសណ្ឋាគារ Cristiano Ronaldo នៅប្រទេសម៉ារ៉ុក

(English) យោងតាមសារព័ត៌មានម៉ារ៉ុក Morocco World News ដែលត្រូវបានគេហទំព័រ Liget.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសុក្រទី​១០ មេសា ២០២៥ បានឲ្យដឹងថា មានអគ្គីភ័យតូចមួយបានឆាបឆេះសណ្ឋាគារខ្សែប្រយុទ្ធរ៉ូណាល់ដូ  CR7 Pestana ក្នុងទីក្រុង Marrakech ប្រទេសម៉ារ៉ុក ប៉ុន្តែវាត្រូវបានគ្រប់គ្រងទាន់ពេល ពុំបណ្តាលឲ្យមានការខូចខាតធំដុំនោះទេ។ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី៥ មេសា មកម្លេះ។

អ្នកគ្រប់គ្រងសណ្ឋាគារបានបញ្ជាក់ថា វាជាឧបទ្ទវហេតុតិចតួច មិនបណ្តាលឲ្យមានអ្នករងរបួស និងមិនមានការជម្លៀសមនុស្សចេញនោះដែរ។ វិធានការសុវត្ថិភាពទាំងអស់ត្រូវបានអនុវត្ត ធានាសុវត្ថិភាពទាំងភ្ញៀវ និងបុគ្គលិក។ សណ្ឋាគារ​នៅ​តែ​បន្ត​ដំណើរការ​យ៉ាង​ពេញលេញ​និង​ដំណើរការ​ក្នុង​លក្ខខណ្ឌ​ធម្មតា​ទោះបី​ជា​មាន​ឧបទ្ទវហេតុ​កើតឡើង​ក៏ដោយ​។

សណ្ឋាគារ Pestana CR7 ក្នុងទីក្រុង Marrakech បានបើកដំណើរការក្នុងឆ្នាំ២០២២ គឺជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារដែលគ្រប់គ្រងដោយកីឡាករបាល់ទាត់ ដោយសហការជាមួយក្រុមសណ្ឋាគារព័រទុយហ្គាល់។ មានសាខាផ្សេងទៀតនៅទីក្រុង Lisbon និង Funchal ប្រទេសព័រទុយហ្គាល់ និងសាខាផ្សេងទៀតនៅ Madrid អេស្ប៉ាញ និងញូវយ៉ក សហរដ្ឋអាមេរិក។

យោងតាមគេហទំព័រ Celebrity Net Worth ខ្សែប្រយុទ្ធព័រទុហ្គាល់ មានតម្លៃជាង៨០០លានដុល្លារ ហើយត្រូវបានគេរំពឹងថានឹងឈានដល់ ១ពាន់លានដុល្លារមុនដំណាច់ឆ្នាំ២០២៥។ ទស្សនាវដ្ដី Forbes បានកត់សម្គាល់ថាគាត់រកបាន២៨៥លានដុល្លារក្នុងឆ្នាំ២០២៤ដែលភាគច្រើនបានមកពីប្រាក់ខែរបស់លោក Al-Nassr កំណត់ត្រាពិភពលោក៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មេសា-២០២៥
(English) អាជ្ញាកណ្តាលនឹងពាក់កាមេរ៉ា bodycam នៅ Club World Cup

(English) FIFA បានប្រកាសថាអាជ្ញាកណ្តាលនឹងត្រូវបំពាក់កាមេរ៉ានៅលើរាងកាយក្នុងអំឡុងពេលប្រកួត FIFA Club World Cup ឆ្នាំ២០២៥ ក្នុងជំហានមួយឆ្ពោះទៅរកការប្រើប្រាស់កាមេរ៉ាសម្រាប់ការផ្សាយផ្ទាល់ ក៏ដូចជាជួយបណ្តុះបណ្តាលអាជ្ញាកណ្តាលផងដែរ។

លោក Pierluigi Collina ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA បាននិយាយថាវាគឺជាឱកាសដ៏ល្អមួយក្នុងការផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ថ្មី ទាក់ទងនឹងរូបភាពដែលថតចេញពីមុំដែលអាចមើលបានច្បាស់ល្អដែលមិនធ្លាប់មានពីមុនមក។ Collina បានបន្តថាវាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អាជ្ញាកណ្តាលផងដែរ ដោយអនុញ្ញាតឱ្យគ្រូបង្វឹក និងមន្ត្រីធ្វើការវាយតម្លៃការសម្រេចចិត្តដោយមើលឃើញនូវអ្វីដែលអាជ្ញាកណ្តាលបានឃើញក្នុងអំឡុងពេលសំខាន់ៗ ។

Jarred Gillett បានក្លាយជាអាជ្ញាកណ្តាលដំបូងគេដែលពាក់ bodycam អំឡុងពេលការប្រកួត Premier League ក្នុងជ័យជម្នះ៤-០របស់ Crystal លើ Manchester United ក្នុងខែឧសភា ឆ្នាំ២០២៤។ នាយកប្រតិបត្តិសមាគមកីឡាបាល់ទាត់លោក Mark Bullingham បាននិយាយថាការប្រើប្រាស់កាមេរ៉ារាងកាយ ដើម្បីជួយការពារអាជ្ញាកណ្តាលគ្រប់កម្រិត ជាពិសេសពីការរំលោភបំពាននៅកម្រិតមូលដ្ឋាន។ ប្រសិនបើជោគជ័យ ការសាកល្បងនេះអាចត្រួសត្រាយផ្លូវសម្រាប់ការអនុវត្តកាន់តែទូលំទូលាយ រួមទាំងនៅក្នុងការប្រកួតប្រជែងដ៏ឆ្នើមដូចជា Premier League ជាដើម៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មេសា-២០២៥
(English) Wesley Fofana នឹងត្រូវសម្រាកព្យាបាលរបួសសរសៃពួររហូតដល់ចប់រដូវកាលនេះ

(English) អ្នកចាត់ការតោខៀវ Chelsea លោក Enzo Maresca បានបញ្ជាក់ថា៖ បញ្ហារបួសសរសៃពួររបស់ខ្សែការពារកណ្តាល Wesley Fofana នឹងធ្វើឱ្យអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ។

កាលពីថ្ងៃសៅរ៍ ក្លិបបានបញ្ជាក់ថា៖ ខ្សែការពារសញ្ជាតិបារាំងវ័យ ២៤ ឆ្នាំខាងលើ ទទួលបានការវះកាត់ជោគជ័យហើយ។ ខណៈដែល Cheslea នឹងត្រូវបាត់បង់កីទ្បាករ Fofana ហើយលោក Enzo Maresca ក៏សង្ឃឹមថាខ្សែការពារ Romeo Lavia និងខ្សែប្រយុទ្ធ Marc Guiu អាចនឹងលេងម្តងទៀត មុនពេលបញ្ចប់យុទ្ធនាការ។

យ៉ាងណា មុនការប្រកួត Europa Conference League ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយ ដែលត្រូវប៉ះគ្នាជាមួយនឹង Legia Warsaw លោក Enzo Maresca បាននិយាយថា៖ ជាអកុសល Wes នឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
១០-មេសា-២០២៥
(English) ក្លិបធំៗ១០មិនធ្លាប់ឈ្នះពាន UCL

(English) ចាប់តាំងពីបង្កើតពានរង្វាន់  UEFA Champions League ក្នុងឆ្នាំ១៩៥៥ មកទល់ពេលនេះមានក្លិបបាល់ទាត់ធំៗចំនួន ១០ គ្មានសំណាងឈ្នះពានរង្វាន់នេះទាល់តែសោះ តែក្លិបខ្លះធ្លាប់រងជើងឯក។

ក្លឹបទាំង១០នោះរួមមានៈ

១- Paris Saint Germain បង្កើតឡើងក្នុងឆ្នាំ ១៩៧០(ចំណាត់ថ្នាក់លេខ២ ម្តង ២០២០)

២- Atletico Madrid បង្កើតឡើងក្នុងឆ្នាំ១៩០៣(ចំណាត់ថ្នាក់លេខ២ ៣ដងគឺ១៩៧៤-២០១៤-២០១៦)

៣- Arsenalបង្កើតឡើងក្នុងឆ្នាំ ១៨៨៦(ចំណាត់ថ្នាក់លេខ២ ម្តង ២០០៦)

៤- Tottenham បង្កើតឡើងក្នុងឆ្នាំ១៨៨២(ចំណាត់ថ្នាក់លេខ២ ម្តង ២០១៩)

៥- Roma បង្កើតឡើងក្នុងឆ្នាំ១៩២៧(ចំណាត់ថ្នាក់លេខ២ ម្តង ១៩៨៤)

៦- Lyon បង្កើតឡើងក្នុងឆ្នាំ ១៩៥០(ចំណាត់ថ្នាក់លេខ២ គ្មាន)

៧- Leverkusen បង្កើតឡើងក្នុងឆ្នាំ១៩០៤(ចំណាត់ថ្នាក់លេខ២ ម្តង ២០០២)

៨- Valencia បង្កើតឡើងក្នុងឆ្នាំ ១៩១៩(ចំណាត់ថ្នាក់លេខ២ ពីរដង ២០០០-២០០១)

៩- Schalke បង្កើតឡើងក្នុងឆ្នាំ១៩០៤(ចំណាត់ថ្នាក់លេខ២ គ្មាន)

១០- Galatasaray បង្កើតឡើងក្នុងឆ្នាំ១៩០៥(ចំណាត់ថ្នាក់លេខ២ គ្មាន)

ប្រភពខាងលេីដដែលបានឲ្យដឹងថា មានតែក្រុមចំនួន២៣ប៉ុណ្ណោះដែលធ្លាប់បានឈ្នះពានរង្វាន់ Champions League អតីតពានរង្វាន់ European Cup ។ Real Madrid បានឈ្នះវាចំនួន១៥ដង ម្នាក់ឯងខណៈក្លិបមួយចំនួនឈ្នះដូចជាMilan ចំនួន៧ដង Bayern ៦ដង Liverpool ៦ដងនិងBarcelona ៥ដង។ក្រៅពីនេះភាគច្រីនឈ្នះ២ដងឬម្តង៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-មេសា-២០២៥
(English) អ្នកគាំទ្រ PSG និង Aston Villa ប៉ះទង្គិចគ្នាមុនការប្រកួត

(English) អ្នកគាំទ្រ PSG និង Aston Villa បានប៉ះទង្គិចគ្នាមុនការប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រជើងទី ១ នៅទីក្រុងប៉ារីសនារាត្រីថ្ងៃពុធនេះ។  ការប្រឈមមុខដាក់គ្នាបានកើតឡើងនៅជិតកន្លែងស៊ីផឹក(បា)មួយកន្លែងដែលអ្នកគាំទ្រ Aston Villa បានប្រមូលផ្តុំ។ ក្នុង​ពេល​កើតហេតុ អ្នក​គាំទ្រ​បាន​គប់​កៅអី និង​វត្ថុ​ផ្សេង​ៗ ព្រមទាំងប្តូរកណ្តាប់ដៃដាក់​គ្នាផងដែរ ។

មុននេះ អង្គភាពប្រឆាំងអំពើជ្រុលនិយមរបស់ប្រទេសបារាំងបានព្រមានអំពីការប៉ះទង្គិចដែលអាចកើតមានទាក់ទងនឹងការប្រកួត ដោយវាយតម្លៃហានិភ័យ៣ ក្នុងចំណោម ៥។ ប៉ូលីសនឹងបង្កើនសន្តិសុខនៅស្ថានីយ៍រថភ្លើងដែលអ្នកគាំទ្រ Aston Villa កំពុងមកដល់ ហើយនឹងតាមដានចលនារបស់អ្នកគាំទ្រជុំវិញទីក្រុងប៉ារីស៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-មេសា-២០២៥
Nemanja Matic ទម្លាយគ្មានសល់៖ « នៅ Chelsea លេងដើម្បីឈ្នះពាន នៅ Man Utd លេងគិតតែពីជំនួញ»

អតីតខ្សែបម្រើ Chelsea និង Man United កីឡាករ Nemanja Matic បានបើកចំហរអំពីភាពខុសគ្នារវាងក្លិបទាំងពីរកំឡុងពេលគាត់លេងនៅ Premier League ។

កីឡាករវ័យ 36 ឆ្នាំបានប្រាប់ The Athletic ថា៖ “ភាពខុសគ្នាដែលខ្ញុំទទួលបាន បន្ទាប់ពី Chelsea គឺនៅ Chelsea អ្វីគ្រប់យ៉ាងគឺអំពីលទ្ធផល និងការឈ្នះពានរង្វាន់»។

«នៅទីនោះគឺជាស្មារតីនៅក្នុងក្លិបទាំងមូល សូម្បីតែអ្នកកាត់ស្មៅក៏ចង់ឈ្នះពានដែរ។ លោក Roman Abramovich គ្រាន់តែសួរយើងអំពីលទ្ធផលតែប៉ុណ្ណោះ»។

«នៅ United គេនិយាយពីគំនិតក្នុងការធ្វើជំនួញច្រើនជាង។ ខ្ញុំចាប់ផ្តើមគិត បន្ទាប់ពីចូលរួមបានពីរបីខែនៅក្នុងក្លិប»។

«ខ្ញុំបានមកដល់ United ជាមួយភាពស្រេកឃ្លានក្នុងការឈ្នះពានរង្វាន់ ដូចដែលខ្ញុំមាននៅ Chelsea ប៉ុន្តែមួយជំហានម្តងៗ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថាពានរង្វាន់មិនមែនជាការផ្តោតអារម្មណ៍នោះទេ»។

«ខ្ញុំយល់ថាប្រាក់ខែរបស់យើងត្រូវតែទទួលបាន ប៉ុន្តែខ្ញុំមានអារម្មណ៍ថាលទ្ធផលមិនមែនជាការផ្តោតអារម្មណ៍ដូចនៅ Chelsea ទេ។ ខ្ញុំប្រហែលជាធ្វើការងារផ្នែកពាណិជ្ជកម្មត្រឹមតែពីរនៅ Chelsea ហើយនៅ United វាច្រើនជាងនេះទៅទៀត»។

Matic បានចាកចេញពី Chelsea ទៅ Man United ក្នុងឆ្នាំ 2017 ហើយស្នាក់នៅ Old Trafford អស់រយៈពេល 5 ឆ្នាំ។ ចាប់តាំងពីពេលនោះមក រចនាសម្ព័ន្ធកម្មសិទ្ធិបានផ្លាស់ប្តូរនៅក្លិបទាំងពីរ។

នៅថ្ងៃព្រហស្បតិ៍ Matic អាចប្រឈមមុខនឹងអតីតក្លិបមួយរបស់គាត់ ខណៈដែល Lyon កំពុងជួប Man United ក្នុងក្របខ័ណ្ឌ Europa League ។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៩-មេសា-២០២៥
(English) អង់គ្លេស​ធានា​បាន​កៅអីទី​ប្រាំ​ក្នុង​ក្រប​ខណ្ឌ UCL ​រដូវកាលក្រោយ

(English) ក្រុមអង់គ្លេសត្រូវបានធានាយ៉ាងហោចណាស់ប្រាំក្រុមនៅក្នុងក្របខណ្ឌ Champions League រដូវកាលក្រោយ បន្ទាប់ពីក្រុម Arsenal យកឈ្នះលើក្រុម Real Madrid ក្នុងជើងទីមួយនៃវគ្គ 1/4 ផ្តាច់ព្រ័ត្រ។ ការឈ្នះមួយនៅក្នុងការប្រកួតអ៊ឺរ៉ុបទាំងបីនឹងអាចទទួលបានកៅអីទី ៥ សម្រាប់ប្រទេសអង់គ្លេស។ ចំណែកឯកៅអី ២ បន្ថែមទៀតត្រូវបានផ្តល់រង្វាន់ដល់ប្រទេសដោយផ្អែកលើចំណាត់ថ្នាក់របស់ពួកគេនៅក្នុងតារាងមេគុណរបស់ Uefa ។

Liverpool និង Arsenal ក៏សម្លឹង​រក​ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​កំពូល​ក្នុង Premier League ដោយ​មាន Nottingham Forest, Chelsea, Newcastle, Manchester City, Aston Villa, Brighton និង Bournemouth ដែល​ឈរ​នៅ​លេខ​រៀង​ទី​១០ កំពុងប្រជែងគ្នា។

អង់គ្លេសអាចមានក្រុមរហូតដល់ប្រាំពីរក្នុង Champions League នៅឆ្នាំ២០២៥-២៦ ប្រសិនបើ Aston Villa ឈ្នះការប្រកួតនៅឆ្នាំនេះ ប៉ុន្តែបរាជ័យក្នុងវគ្គជម្រុះតាម Premier League ហើយប្រសិនបើ Manchester United ឬ Tottenham ឈ្នះ Europa League ។

អ៊ីតាលី​ស្ថិត​នៅ​លំដាប់​ទី​ពីរ​ក្នុង​ចំណាត់​ថ្នាក់​មេគុណ ដោយ​មាន​អេស្ប៉ាញ និង​អាល្លឺម៉ង់​តាម​ពី​ក្រោយ។ពិន្ទុមេគុណត្រូវបានទទួលបានតាមរយៈលទ្ធផលនៃការប្រកួតគឺ ២ពិន្ទុសម្រាប់ការឈ្នះ និងមួយសម្រាប់ស្មើ។ពិន្ទុដែលរកបានដោយក្លឹបមកពីលីកក្នុងស្រុកដូចគ្នាត្រូវបានបូកបញ្ចូល និងបែងចែកដោយចំនួនក្លឹបដែលលីកមាននៅអឺរ៉ុប៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-មេសា-២០២៥
Manchester United នឹងដាក់សំណើ 200 លានអឺរ៉ូទិញយក Vinicius ប្រសិនបើមានកៅអីលេង Champions League

Vinicius កំពុងការលំបាកតាំងពីលទ្ធផលក្រឡាប់ចាក់រឿងមិនឈ្នះ Ballon d’Or ខណៈដែលទម្រង់លេងរបស់គាត់ធ្លាក់ចុះបន្តិចម្ដងៗ ហើយ Kylian Mbappe កំពុងតែប្រជែងយកភាពសំខាន់របស់គាត់នៅ Real Madrid ។

មួយរយៈកាលចុងក្រោយ កីឡាករសញ្ជាតិប្រេស៊ីលបានដោះស្រាយបញ្ហាជាច្រើនដូចជា ការព្យួរ ការរងរបួស និងអស់កម្លាំង ដែលធ្វើឱ្យវាក្លាយជារដូវកាលដ៏លំបាកបំផុតរបស់គាត់នៅក្លិប។ ហើយកាលពីប៉ុន្មានថ្ងៃមុន លោក Carlo Ancelotti បានដកសិទ្ធិស៊ុតបាល់ប៉េណាល់ទីទៅឱ្យ Mbappe ទៀតផង។

យោងតាម Fichajes ឥឡូវនេះ Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Vinicius ។ របាយការណ៍នេះបញ្ជាក់ថា United មើលឃើញគាត់ជាតួអង្គសំខាន់ក្នុងការកសាងគម្រោងរបស់ពួកគេឡើងវិញ ហើយត្រៀមខ្លួនជាស្រេច ដើម្បីផ្ទេរយកគាត់ ប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។

United មិនអាចឈានដល់ Champions League តាមរយៈចំណាត់ថ្នាក់ Premier League បានតេ ហើយពួកគេត្រូវតែឈ្នះ Europa League ដើម្បីមានសិទ្ធិ។ ប្រសិនបើពួកគេអាចធ្វើបែបនេះបាន Fichajes អះអាងថាពួកគេនឹងដាក់សំណើ 200 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធវ័យ 24 ឆ្នាំ។

Real Madrid មិនទទួលបានសំណើណាមួយសម្រាប់ Vinicius ហើយលក្ខខណ្ឌផ្ដាច់កុងត្រារបស់គាត់នៅតែថ្លៃពោលគឺ១ពាន់លានអឺរ៉ូ៕

ads