ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-កុម្ភៈ-២០២៥
(English) Antony នឹងបង្ហាញខ្លួនឱ្យក្រុម Real Betis ពេលលេងទល់ Real Madrid នាចុងសប្តាហ៍នេះ

(English) ខ្សែប្រយុទ្ធ Antony នឹងអាចបង្ហាញខ្លួនឱ្យក្រុម Real Betis ពេលលេងទល់ Real Madrid សម្រាប់ការប្រកួតលីគកំពូលអេស្ប៉ាញ La Liga នាថ្ងៃសៅរ៍នេះ បន្ទាប់ពីឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងកាតក្រហម។ ជាការពិតណាស កីទ្បាករអន្តរជាតិប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះត្រូវបានអាជ្ញាកណ្តាលផ្តល់នូវកាតក្រហមភ្លាមៗនៅនាទី ៩០+៤ បន្ទាប់ពីរូបគេបានបង្កកំហុសលើខ្សែការពារកូដស្តាំ Juan Iglesias របស់ក្លិប Gatafe ពីការស្លាយជើងខាងក្រោយ។

រូបគេត្រូវបានពិន័យ ១ ប្រកួត បន្ទាប់ពីបញ្ហាខាងលើនេះ ប៉ុន្តែក្លិប Real Betis បានប្តឹងឧទ្ធរណ៍ដោយជោគជ័យប្រឆាំងនឹងការព្យួរទៅ La Liga។ Antony ចាប់តាំងពីចូលរួមជាមួយនឹងក្លិប Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United ក្នុងខែមករា ឆ្នាំ២០២៥ មករូបគេបានបង្ហាញខ្លួនឱ្យក្រុមចំនួន ៦ ប្រកួត ក៏ដូចជារកបាន ៣ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ២ លើក។ Betis ដែលស្ថិតនៅចំណាត់ថ្នាក់លេខ ៧ នៅ La Liga បើកទ្វារកីទ្បដ្ឋាន Estadio Benito Villamarin ស្វាគមន៍ក្រុមលេខ ២ គឺ Real Madrid នាថ្ងៃសៅរ៍ទី០១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-កុម្ភៈ-២០២៥
(English) Liverpool កាន់តែនាំមុខពិន្ទុដាច់ឆ្ងាយនៅលីគកំពូលអង់គ្លេស

(English) អ្នកគាំទ្ររបស់ក្លិប Liverpool បានសម្តែងការពេញចិត្តនឹងខ្លាំងជាមួយនឹងក្រុមរបស់ពួកគេ បន្ទាប់ពីបានយកឈ្នះលើ Newcastle United ដោយបញ្ចប់លទ្ធផល ២-០ នៅឯកីទ្បដ្ឋាន Anfield សម្រាប់ការប្រកួតលីគកំពូលអង់គ្លេស English Premier League សប្តាហ៍ទី ២៧ រដូវកាល ២០២៤-២៥ កាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

២ គ្រាប់របស់ក្រុម Liverpool រកបានដោយខ្សែបម្រើ Dominik Szoboszlai នៅនាទីទី ១១ មុនពេលខ្សែបម្រើ Alexis Mac Allister រកបាន ១ គ្រាប់ទៀត ដែលជាគ្រាប់បាល់ទី ២ នៅនាទីទី ៦៣។ ជ័យជម្នះរបស់ក្រុមហង្សក្រហម ដែលកំពុងស្ថិតនៅក្រោមការដឹកនាំរបស់លោក Arne Slot ក៏បានធ្វើឱ្យពួកគេកាន់តែនាំមុខលើក្រុមលេខ ២ គឺ Arsenal រហូតដល់ ១៣ ប៉ុណ្ណោះឯណោះ បន្ទាប់ពីពួកគេប្រកួតស្មើគ្នា ០-០ ជាមួយនឹង Nottingham Forest នៅក្រៅដី កាលពីរាត្រីដូចគ្នា។

ដូច្នេះហើយ មានន័យថា Liverpool កំពុងតែខិតជិតក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ជាលើកទី ២០ ស្របពេលពួកគេនៅសល់ ១១ ប្រកួតទៀត មុនពេលបញ្ចប់រដូវកាលនេះ ២០២៤-២៥។  Liverpool បានខកខានក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League ចំនួន ៤ ឆ្នាំហើយ បន្ទាប់ពីពួកគេឈ្នះជើងឯកពានធំនេះចុងក្រោយកាលឆ្នាំ ២០២០ ខណៈដែល Manchester City ជាក្រុមឈ្នះជើងឯក ៤ សម័យកាលជាប់ៗ៕

 

 

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៧-កុម្ភៈ-២០២៥
(English) Erik ten Hag ​ទំនងជាមិនវិលត្រឡប់មកអាជីពបាល់ទាត់វិញទេ

(English) អតីតគ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Erik ten Hag បានអះអាងថា៖ ខ្ញុំប្រហែលជាមិនវិលត្រឡប់មកអាជីពបាល់ទាត់វិញទេបន្ទាប់ពីត្រូវបានបណ្តេញចេញកាលពីឆ្នាំមុន។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានចាកចេញពី Ajax ក្នុងឆ្នាំ ២០២២ ប៉ុន្តែបានស៊ូទ្រាំនឹងរយៈពេលពីរឆ្នាំដ៏លំបាកនៅ Old Trafford មុនពេលត្រូវបានបណ្តេញចេញ។

លោក Ten Hag ដែលបានដឹកនាំឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរគឺ Carabao Cup  និង FA Cup នៅរដូវកាលបន្ទាប់ មុនពេលគាត់ត្រូវបានបណ្តេញចេញក្នុងខែតុលា។ បុរសអាយុ៥៥ឆ្នាំរូបនេះបាននិយាយថា៖ ខ្ញុំអាចប្តូរអាជីពពីបាល់ទាត់ទៅកាន់ពិភពអាជីវកម្មវិញដោយជួយការងារបងប្អូនរបស់ខ្ញុំគឺ Michel និង Rico ដែលកំពុងគ្រប់គ្រងក្រុមហ៊ុនហិរញ្ញវត្ថុរបស់ពួកគេ។

Ten Hag បាននិយាយនៅលើផតឃែស្ថ SEG Stories ថាមានរឿងជាច្រើនទៀតដែលខ្ញុំអាចធ្វើបានប្រហែលជានៅក្នុងបាល់ទាត់ តែក្នុងតំណែងផ្សេង។ នោះ​ជា​ជម្រើស    ហើយប្រហែលជាមានអ្វីខុសគ្នាទាំងស្រុង។ ខ្ញុំបានធ្វើការងារជាមួយបងប្អូនរបស់ខ្ញុំថ្មីៗនេះ។ យើងមានក្រុមហ៊ុនផ្ទាល់ខ្លួន។ពួកយើងក៏បើកក្រុមហ៊ុនរួមគ្នាជាមួយឪពុករបស់យើងផងដែរ។នោះជាអ្វីដែលខ្ញុំចូលចិត្តធ្វើផងដែរ ឥឡូវនេះខ្ញុំអាចយកចិត្តទុកដាក់បន្ថែមទៀតហើយវាក៏រីករាយផងដែរ។

គ្រួសារ Ten Hag ស្ថិតក្នុងចំណោមអ្នកមានបំផុតនៅក្នុងប្រទេសហូឡង់ បន្ទាប់ពីឪពុករបស់ពួកគេ Hennie បានបង្កើតក្រុមហ៊ុនអចលនទ្រព្យដ៏ជោគជ័យមួយនៅឆ្នាំ ១៩៦៧៕

 

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៦-កុម្ភៈ-២០២៥
(English) ឥណ្ឌូនេស៊ី តែងតាំងអតីតខ្សែបម្រើ Barca និង Man Utd ជាទីប្រឹក្សាបច្ចេកទេសរបស់ក្រុមជម្រើសជាតិ

(English) សមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសជាផ្លូវការក្នុងតែងតាំងអតីតខ្សែបម្រើរបស់ក្លិប FC Barcelona និង Manchester United គឺលោក Jordi Cruyff ទីប្រឹក្សាបច្ចេកទេសរបស់ក្រុមជម្រើសជាតិ។ បុរសសញ្ជាតិហុល្លង់វ័យ ៥១ ឆ្នាំរូបនេះគឺជាកូនប្រុសរបស់វីរៈបុរស FC Barcelona និងក្រុមជម្រើសជាតិហុល្លង់ គឺលោក Johan Cruyff ហើយលោកក៏នឹងធ្វើការងារជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Patrick Kluivert ផងដែរ។

សម្រាប់លោក Jordi Cruyff មានបទពិសោធន៍ក្នុងនាមជាគ្រូបង្វឹក និងគ្រប់គ្រងផ្នែកបាល់ទាត់ដូចជា៖ ជាជំនួសការគ្រូបង្វឹកនៅ Valletta FC (ម៉ាល់តា), នាយកប្រតិបត្តិផ្នែកកីទ្បានៅ AEK Larnaca (Cyprus), ជាគ្រូបង្វឹក និង នាយកប្រតិបត្តិផ្នែកកីទ្បានៅ Maccabi Tel Aviv (អ៊ីស្រាអែល), ជាគ្រូបង្វឹកនៅ Chongqing Liangjiang Athletic (ចិន), ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេក្វាឌ័រ, ជាគ្រូបង្វឹកនៅ Shenzhen FC (ចិន), និងជាទីប្រឹក្សាបច្ចេកទេស និងនាយកកីឡានៅ Barcelona (អេស្ប៉ាញ) ផងដែរ៕

ប្រភព៖ Ball Thai

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-កុម្ភៈ-២០២៥
(English) Messi និង Suarez រងការពិន័យដូចគ្នាពី MLS ដោយសារធ្វើរឿងទាំងនេះ…!

(English) យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថាខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប​ Inter Miami ត្រូវបានស្ថាប័នលីគកំពូលអាម៉េរិក Major League Soccer ត្រៀមពិន័យ ពីបទប្រើហិង្សា កាលពីពេលថ្មីៗនេះ។

គណៈកម្មាធិការវិន័យរបស់ MLS បានសម្រេចចិត្តពិន័យលើតារា World Cup ឆ្នាំ ២០២៤ វ័យ ៣៧ ឆ្នាំរូបនេះ បន្ទាប់ពីរូបគេបានប្រើប្រាស់ដៃទៅចាប់កសមាជិកក្រុមការងារគ្រូបង្វឹករបស់ក្លិប New York City FC ជាគូប្រជែង ដោយចេតនា បន្ទាប់ពីក្រុមរបស់ពួកគេស្មើគ្នា ២-២ សម្រាប់ការប្រកួតលីគ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

ជាមួយគ្នានេះ មិត្តរួមក្រុមរបស់ Lionel Messi គឺ Luis Suarez ក៏ត្រូវបានពិន័យផងដែរ សម្រាប់ការធ្វើខុសទៅនឹងគោលការណ៍របស់ MLS ដោយសារូបគេបានច្របាច់កកីឡាករ Birk Risa ពីក្រោយកាលពីប្រកួតក្នុងតង់ទី ១ ដែលត្រៀមទទួលរងនូវការពិន័យពី MLS ដូចគ្នា៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៦-កុម្ភៈ-២០២៥
(English) ញក់សាច់! Barca និង AT ស៊ុតគ្នាចង់១០គ្រាប់ តែចុងបញ្ចប់រកមុខអ្នកឈ្នះមិនឃើញ

(English) ក្រុម FC Barcelona និង Atlético Madrid បានត្រឹមស្មើគ្នា ៤-៤ ប៉ុណ្ណោះ សម្រាប់ការប្រកួតជើងទី ១ នៃពានរង្វាន់លំដាប់ទី ២ របស់ប្រទេសអេស្ប៉ាញ គឺ Copa del Rey បន្ទាប់ពីពួកគេទាំងពីរវាយបកគ្នាទៅវិញទៅមក។

នៅក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ ក្រុមភ្ញៀវមកពីទីក្រុង Madrid ( Atlético Madrid ) បាននាំមុខលើម្ចាស់ផ្ទះ FC Barcelona ចំនួន ២ គ្រាប់ត្រឹមរយៈពេល ៦ នាទីប៉ុណ្ណោះ ( Julian Alvarez នាទីទី ១ និង Antoine Griezmann នាទីទី ៦) មុនពេលក្រុមរបស់លោក Hansi Flick ដែលកំពុងកាន់កាប់កំពូលតារាង La Liga បានវាយបក ៤ គ្រាប់មកវិញ ដើម្បីនាំមុខលើ Atlético Madrid ៤-២ ត្រឹមនាទី ៧៤ មុនពេល Llotente និង Sorloth រកបានម្នាក់ ១គ្រាប់ចុងម៉ោង រួមចំណែកជួយ Atlético Madrid បញ្ចប់ក្នុងលទ្ធផលស្មើ ៤-៤។

គួរជម្រាបថ ការប្រកួតជើងទី ២ វគ្គ ៤ ក្រុមចុងក្រោយ នៃពានរង្វាន់ខាងលើ នឹងត្រូវលេងនៅទឹកដី Atletico វិញ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈដែល ១ គូទៀត Real Sociedad ត្រូវស្វាគមន៍ក្រុម Real Madrid នារាត្រូវនេះ សម្រាប់ការប្រកួតជើងទី ១ របស់ពួកគេ៕

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៦-កុម្ភៈ-២០២៥
ដឹកនាំ U20 ក្នុង AFC U20 មិនជោគជ័យ តែសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ីទុកចិត្តឱ្យលោក Indra Sjafri បន្តដឹកនាំឈុតស៊ីហ្គេម ២០២៥

PSSI ត្រូវបានគេរាយការណ៍ថាបានតែងតាំង Indra Sjafri ជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2025 នៅប្រទេសថៃ។ នេះបើតាមលោក Dito Ariotedjo រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា។

លោក Dito Ariotedjo បាននិយាយថា ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី( PSSI) លោក Erick Thohir បានប្រាប់គាត់ថា Indra Sjafri ត្រូវបានចាត់តាំងឱ្យរៀបចំក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី សម្រាប់ការប្រកួតកីឡាស៊ីហ្គេម។

PSSI ទើបបណ្តេញលោក Indra Sjafri ជាគ្រូបង្វឹកក្រុមជម្រើសជាតិ U-20 ឥណ្ឌូនេស៊ីកាលពីប៉ុន្មានថ្ងៃមុននេះទេ ខណដែលគ្រូបង្វឹកវ័យ៦២ឆ្នាំត្រូវបានគេចាត់ទុកថាមិនបានសម្រេចគោលដៅនៅពានរង្វាន់ U-20 Asian Cup ឆ្នាំ២០២៥។

យោងតាមលោក Dito លោក Indra Sajfri បានសាងសមិទ្ធផលល្អក្នុងក្រុមជម្រើសជាតិជាយូរមកហើយ។ ពោលគឺជើងឯក AFF U-19 Cup 2013 និង 2024, AFF U-22 Cup 2019 ជាដើម។

បន្ទាប់មកនៅស៊ីហ្គេម Indra Sjafri បានយកមេដាយពីរគឺទីមួយមេដាយប្រាក់ស៊ីហ្គេមឆ្នាំ ២០១៩ហ្វីលីពីន និងមេដាយមាសស៊ីហ្គេមឆ្នាំ ២០២៣នៅកម្ពុជា។ តាំងពីចូលក្នុងពិភពនៃការបង្វឹកមក Indra Sjafri បានចូលរួមច្រើនក្នុងក្រុមបាល់ទាត់យុវជន។

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
២៥-កុម្ភៈ-២០២៥
(English) Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Feyenoord ផ្លូវការ

(English) អតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal និងបិសាចក្រហម Manchester United លោក Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Feyenoord ជាផ្លូវការ។ បុរសសញ្ជាតិហុល្លង់វ័យ ៤១ ឆ្នាំរូបនេះបានចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងឆ្នាំ ២០១៩ ចាកចេញពីក្លិប SC Heerenveen ដែលរូបគេបានដឹកនាំក្រុមបានចំណាត់ថ្នាក់លេខ ៩ មុនពេលផ្លាស់ទៅកាន់ក្លិប Feyenoord។

Van Persie ក៏ជាជំនួយការគ្រូបង្វឹកនៅ Feyenoord ក្រោមការដឹកនាំរបស់លោក Dick Advocaat និងបានធ្វើការជាមួយក្រុមយុវជនរបស់ពួកគេ មុនពេលទទួលបន្ទុកនៅ Heerenveen កាលពីខែឧសភាឆ្នាំមុន។

អតីតកីទ្បាករអន្តរជាតិហុល្លង់ បានចាកចេញពីក្លិបដែលកំពុងនៅចំណាត់ថ្នាក់លេខរៀងទី ៩ នៅ Eredivisie បន្ទាប់ពីឈ្នះ ៧ ប្រកួតក្នុងចំណោម ២៣ ប្រកួតរបស់រូបគេ។  Van Persie បានចុះកិច្ចសន្យាដឹកនាំក្រុមខាងលើនេះរហូតដល់ឆ្នាំ ២០២៧ ឯណោះ ហើយលោក Rene Hake ធ្វើជាជំនួសការរបស់រូបគេដែលពីមុនផ្នែកមួយ នៃក្រុមការងារគ្រូបង្វឹករបស់លោក Erik ten Hag នៅ Manchester United ផងដែរ៕

ប្រភព៖ BBC

Thumbnail
ព័ត៌មានកីឡាអាស៊ី
២៥-កុម្ភៈ-២០២៥
(English) ៣ ប្រទេសមកពីអាស៊ីកណ្តាល ចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ AFC Asian Cup ឆ្នាំ ២០៣១

(English) ថ្មីៗនេះប្រទេសអាស៊ីកណ្តាលចំនួន ៣ រួមមាន៖ អ៊ូសបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងតាហ្ស៊ីគីស្ថាន បានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួមគ្នា សម្រាប់ព្រឹត្តិការណ៏បាល់ទាត់ទ្វីបអាស៊ី AFC Asian Cup ឆ្នាំ ២០៣១ ហើយបានដាក់សំណើដេញថ្លៃទៅ AFC ដើម្បីពិចារណា។ ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ នៃពានរង្វាន់ខាងលើនេះ នៅតែមិនទាន់មានម្ចាស់ផ្ទះរៀបចំការប្រកួតនៅទ្បើយ ស្របពេលស្ថិតនៅក្នុងដំណាក់ការដែល AFC ឬសហព័ន្ធកីទ្បាបាល់ទាត់អាស៊ី កំពុងតែពិចារណាស្វែងរកម្ចាស់ផ្ទះបានដាក់សំណើដេញថ្លៃដើម្បីស្នើសុំរៀបចំការប្រកួតបន្ទាប់ពីអារ៉ាប៊ីសាអូឌីតនៅឆ្នាំ ២០២៧។

រំលឹកថា ពីមុនមានប្រទេសចំនួន ៣ ដែលបានដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះគឺ ឥណ្ឌូនេស៊ី គុយវ៉ែត និងអារ៉ាប់រួម (ដែលជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០១៩)។

គួរបញ្ជាក់ថា ពានរង្វាន់ AFC Asian Cup ត្រូវបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៥៦ ហើយបានធ្វើឡើងចំនួន ១៨ ដងគិតត្រឹមឆ្នាំ ២០២៣ ។ ក្រុមដែលបានឈ្នះការប្រកួតច្រើនជាងគេគឺ ជប៉ុន (៤ ដង) អារ៉ាប៊ីសាអូឌីត (៣ ដង) អ៊ីរ៉ង់ (៣ ដង) កូរ៉េខាងត្បូង (២ ដង) កាតា (២ ដង) អ៊ីស្រាអែល (១ ដង) គុយវ៉ែត (១ ដង) អូស្ត្រាលី (១ ដង) និងអ៊ីរ៉ាក់ (១ដង) ផងដែរ ៕

ប្រភព៖ Ball Thai

 

ads