(English) បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១ គ្រាប់ជួយឱ្យក្លិប Liverpool យកឈ្នះ Manchester City ដោយលទ្ធផល ២-០ កាលពីរាត្រីថ្ងៃអាទិត្យ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mo Salah បានបំបែកកំណត់ត្រាធំៗចំនួន៦។ តើកំណត់ត្រាទាំង៦មានអ្វីខ្លះ?

១- Salah គឺជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានជាង៤០គ្រាប់នៅក្នុងពីររដូវកាលផ្សេងគ្នា។
២- គាត់គឺជាកីឡាករដំបូងគេនៅទូទាំងលីគកំពូលទាំងប្រាំរបស់អឺរ៉ុបក្នុងឆ្នាំ ២០២៤-២៥ ដែលស៊ុតបញ្ចូលទី និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុម (assists) បាន៥១ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ក្នុងរដូវកាលនេះ។
៣- Salah ស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមនៅ Premier League បានចំនួន ១១ ប្រកួតក្នុងរដូវកាលនេះ ដែលជាចំនួនច្រើនបំផុតក្នុងរដូវកាលតែមួយនៅក្នុងលីគធំទាំង ៥ របស់អឺរ៉ុបចាប់តាំងពី Lionel Messi របស់ Barcelona ធ្វើបានក្នុង ២០១៤-១៥ ។
៤- កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានផ្តល់ជំនួយដល់មិត្តរួមក្រុមក្នុងឆ្នាំ ២០២៤-២៥ ច្រើនជាងកីឡាករ Liverpool ផ្សេងទៀតៗនៅក្នុងយុទ្ធនាការ Premier League តែមួយ។ អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Steve McManaman បានរក្សាកំណត់ត្រា Assist ជាយូរមកហើយនៅ Anfield គឺចំនួន១៥ ដងក្នុងរដូវកាល ១៩៩៥-៩៦ ប៉ុន្តែពេលនេះ Salah បញ្ជូនបាល់ ១៦ ដងច្រើនជាងកីឡាករ Liverpool ផ្សេងទៀតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ Premier League ។
៥- កីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ Premier League ដែលអាចស៊ុតបញ្ចូលទី និងជួយ ( assist) មិត្តរួមក្រុម ក្នុងការប្រកួតទាំងពីរទល់នឹងក្រុមជើងឯក (Manchester City ) ក្នុងរដូវកាលតែមួយ។
៦- គាត់គឺជាកីឡាករ Premier League ទី ១ស៊ុតបញ្ចូលទីបាន២៥ គ្រាប់ និងបញ្ជូនបាល់បាន១៦ដង(គិតតែក្នុង Premier League)ខណៈនៅសល់១១ប្រកួតទៀត៕
