ads

ព័ត៌មានចុងក្រោយ

មើលបន្ត
Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៨-ធ្នូ-២០២៥
(English) Beckham ជាមនុស្សដំបូងគេឈ្នះពានរង្វាន់ក្នុងនាមកីឡាករ និងម្ចាស់ក្លិប

(English) David Beckham បានបង្កីតប្រវត្តិសាស្ត្រថ្មីមួយក្លាយជាមនុស្សដំបូងគេដែលឈ្នះពានរង្វាន់ទាំងក្នុងនាមជាកីឡាករ និងជាម្ចាស់ ក្លិប ខណៈក្រុម Inter Miami របស់លោកបានឈ្នះពានរង្វាន់ MLS Cup ជាមួយនឹងជ័យជម្នះ ៣-១ លើក្រុម Vancouver Whitecaps ។

Beckham ធ្លាប់បានលើកពានរង្វាន់ MLS Cup ក្នុងឆ្នាំ ២០១១ និង២០១២ ជាមួយក្រុម LA Galaxy ។ លោកបានប្រាប់ The Athletic ថាវាជាពេលវេលាដ៏អស្ចារ្យបំផុតមួយក្នុងអាជីពរបស់ខ្ញុំ ដើម្បីបានឈ្នះពានរង្វាន់នេះ ទំាងក្នុងនាមជាកីឡាករ និង ជាម្ចាស់ក្លិប។ ចាប់តាំងពីនាំយក Lionel Messi មកកាន់ Miami ក្នុងឆ្នាំ២០២៣ ក្លិបនេះបានផ្លាស់ប្តូរទៅជាក្លឹបដ៏មានឥទ្ធិពលមួយ ដែលត្រូវបានគ្រងមកុដដោយកីឡាករ Messi ដែលបំបែកកំណត់ត្រាក្នុងរដូវកាលក្រោយ។ សម្រាប់ Beckham ពានរង្វាន់នេះបំពេញតាមការសន្យាដ៏យូរអង្វែងមួយ។ ការប្តេជ្ញាចិត្តរបស់ខ្ញុំមិនត្រឹមតែចំពោះ Galaxy ប៉ុណ្ណោះទេ ប៉ុន្តែវាគឺដើម្បីធ្វើឱ្យកីឡានេះកាន់តែរឹងមាំនៅក្នុងប្រទេសនេះ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ធ្នូ-២០២៥
(English) តើកីឡាករបាល់ទាត់អង់គ្លេសរូបណាទទួលបានប្រាក់ខែខ្ពស់បំផុតក្នុងឆ្នាំ ២០២៥?

(English) ខ្សែប្រយុទ្ធមិនសូវល្បីឈ្មោះ Ivan Toney អតីតក្លិប Brentford បច្ចុប្បន្នកំពុងលេងឲ្យក្លិបបាលទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Ahil គឺជាកីឡាករអង់គ្លេសដែលទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍និងឆ្នាំច្រីនជាងគេបំផុត។ Toney បានផ្ទេរទៅកាន់ក្លិប Al Ahli ក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត ពី Brentford កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ជាមួយនឹងកិច្ចសន្យារហូតដល់ឆ្នាំ២០២៨ ក្នុងតម្លៃជាង ៦០ លានដុល្លារ។ នៅក្នុងរដូវកាលដំបូងរបស់គាត់ គាត់បានឈ្នះពានរង្វាន់ AFC Champions League Elite ជាមួយក្លិបរបស់គាត់ ដោយធានាបាននូវពានរង្វាន់ជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួត។ កីឡាកររូបនេះទទួលបានប្រាក់ឈ្នួលជាង ៥៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍និង ជាង ២៩លានដុល្លារក្នុងមួយឆ្នាំ នាំមុខខ្សែប្រយុទ្ធល្បីឈ្មោះពីររូបគឺ Harry Kane ក្លិប Bayern និង Jude Bellingham ក្លិប Real Madrid ។

ខ្សែប្រយុទ្ធអភ័ព្វពាន Harry Kane ទទួលបានប្រាក់ឈ្នួលជាង៥៥ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍និង ជាង២៨លានដុល្លារក្នុងមួយឆ្នាំឈរលំដាប់លេខ២ នាំមុខ ខ្សែប្រយុទ្ធ Jude Bellinghamទទួលបានប្រាក់ឈ្នួលជាង៤៦ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍និង ជាង២៣លានដុល្លារក្នុងមួយឆ្នាំ។ ក្រៅពីកីឡាករ៣រូបខាងលើមានកីឡាករមួយចំនួនទៀតទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ច្រីនគួរសមដែររួមមាន៖ Raheem sterling ក្លិប Chelsea (៤៣ម៉ឺនដុល្លារ) Jack Grealish ក្លិប Everton (៤០ម៉ឺនដុល្លារ) និងកីឡាករ Alexander Arnold ក្លិបReal Madrid ទទួលបាន (៣៧ម៉ឺនដុល្លារ)៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ធ្នូ-២០២៥
(English) SPL ត្រៀមខ្លួនលើកទី ២ សម្រាប់ Mohamed Salah

(English) អនាគតរបស់ Mohamed Salah ជាមួយក្លិបជើងឯក Premier League ហង្សក្រហម Liverpool កំពុងធ្លាក់ទៅក្នុងភាពសង្ស័យថ្មីមួយទៀត បន្ទាប់ពីគ្រូបង្វឹកលោក Arne Slot បានដកខ្សែប្រយុទ្ធឆ្នើមរូបនេះមិនឲ្យចូលទីលាន ២ ប្រកួតជាប់ៗគ្នា។ ឆ្លៀតក្នុងពេលឱកាសដែលទំនាក់ទំនងរវាងកីឡាករនិង គ្រូបង្វឹកំពុងមានបញ្ហាបែបនេះ លីគបាល់ទាត់កំពូល Saudi Pro League បានវិលត្រឡប់មកចាប់អារម្មណ៍ឡើងវិញបន្ទាប់ពីបរាជ័យលើកទីមួយកាលពីរដូវកាល ២០២៤ ។ ថ្នាក់ដឹកនាំនៃលីគនេះត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់មូលនិធិដល់ការដេញថ្លៃដ៏ធំមួយសម្រាប់កីឡាករវ័យ ៣៣ ។

ក្លិប Liverpool ពីមុនបានបដិសេធសំណើរទិញរបស់ Al-Ittihad លីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ក្នុងតម្លៃជិត ២០០ លានដុល្លារកាលពីឆ្នាំ​ ២០២៤ ហើយ Salah ផ្ទាល់បានទទួលស្គាល់ថាការចរចាជាមួយមន្ត្រី SPL  មុនពេលគាត់ជ្រើសរើសបន្តកិច្ចសន្យារបស់គាត់នៅ Anfield កាលពីរដូវក្តៅមុន។ កិច្ចសន្យារបស់គាត់ជាមួយLiverpool នៅមានសុពលភាពរហូតដល់ឆ្នាំ២០២៧។ Saudi Pro League នៅតែមានគោលបំណងទាក់ទាញកីឡាករល្បីៗ មុនពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកអារ៉ាប៊ីសាអូឌីតឆ្នាំ ២០៣៤ ខណៈSalah គឺស័ក្តិសមបំផុត។

ក្លិបចំនួនបួនដែលគ្រប់គ្រងភាគច្រើនដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេស នឹងគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កីឡាករសញ្ជាតិអេហ្ស៊ីប។ ប្រសិនបើ Salah បង្ហាញពីឆន្ទៈចង់ផ្លាស់ប្តូរក្លឹបនោះ លីគ Saudi Pro League បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពយ៉ាងឆាប់រហ័ស៕

ប្រភព៖ Goal.com

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ធ្នូ-២០២៥
(English) FIFA ចង់ប្រើបច្ចេកវិទ្យាថ្មីបន្ថែមទៀត​សម្រាប់​ WC26

(English) លោក Johannes Holzmueller មន្ត្រីជាន់ខ្ពស់ផ្នែកនវានុវត្តន៍(អ្នកបង្កីតគំនិតឬវិធីសាស្ត្រថ្មី )បាននិយាយនៅមុនថ្ងៃចាប់ឆ្នោតប្រកួតបាល់ទាត់ពិភពលោកថា FIFA កំពុងពិចារណាដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីចំនួន២ទៀតគឺការបំពាក់កាំមេរ៉ាលើអាជ្ញាកណ្តាលនិងប្រព័ន្ធប្រាប់ពេលវេលាបាល់ Offside លឿនរហ័សជាងមុននៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ដែលរៀបចុះដោយសហម្ចាស់ផ្ទះអាមេរិក កាណាដា និង ម៉ិកស៊ិក។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័កាលពីថ្ងៃសុក្រទី​៥ ធ្នូ ២០២៥។

លោក Johannes Holzmueller  បាននិយាយថា ស្ថាប័នគ្រប់គ្រងចង់ពង្រីកការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាបំពាក់លើរាងកាយអាជ្ញាកណ្តាល និងកំណែទម្រង់ប្រព័ន្ធប្រាប់ពេលវេលាឆាប់រហ័សពេលបាល់ offside ។ប្រព័ន្ធពាក់កណ្តាលស្វ័យប្រវត្តិ ទាំងពីរនេះ ត្រូវបានសាកល្បងនៅក្នុងព្រឹត្តិការណ៍ប្រកួត Club World Cup រួចហើយ៕ប៉ុន្តែត្រូវការ ការអនុម័តពីនិយតករជាមុនសិន។ លោក Holzmueller បាននិយាយនៅក្នុងវេទិកាមួយកាលពីថ្ងៃព្រហស្បតិ៍ថា យើងចង់បន្តភាពជោគជ័យនៃព្រឹត្តិការណ៍ FIFA Club World Cup ដែលបានកើតឡើងនៅឆ្នាំនេះនៅសហរដ្ឋអាមេរិក ជាកន្លែងដែលយើងបានសាកល្បងកាមេរ៉ាសុវត្ថិភាពសម្រាប់អាជ្ញាកណ្តាលដោយជោគជ័យ។ លោកបានបន្ថែមថា ប្រព័ន្ធដែលមានស្លាកសញ្ញា “អាជ្ញាកណ្តាលជាមួយអ្នក” បានបញ្ចូលរូបភាពទៅក្នុងកម្មវិធីផ្សាយផ្ទាល់តាមទូរទស្សន៍ និងនៅលើអេក្រង់យក្សនៃពហុកីឡដ្ឋាន ដើម្បីបង្ហាញអ្នកទស្សនា “អ្វីដែលអាជ្ញាកណ្តាលបានឃើញនៅក្នុងពេលវេលាពិសេសនោះ”។

គួររំឭកថាកាលពីសប្តាហ៍មុនស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងស្នើការកែសម្រួលវីដេអូជំនួយការអាជ្ញាកណ្តាល ហៅកាត់ថា (VAR) សំខាន់ៗចំនួនពីរផងដែរ មុនព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រTribunaកាលពីថ្ងៃពុធទី​៣ ធ្នូ ២០២៥។ យោងតាមកាសែត The Times វិសាលភាពនៃការប្រើប្រាស់​ ប្រព័ន្ធ VAR ថ្មី២នេះ នឹងត្រូវបានអនុញ្ញាតឱ្យមន្ត្រីពិនិត្យឡើងវិញនូវការសម្រេចចិត្តលើការទាត់បាល់ជ្រុង និងកាតលឿងទីពីរ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ធ្នូ-២០២៥
(English) វីរបុរស Man Utd នឹងដឹកនាំការចាប់ឆ្នោតព្រឹត្តិការណ៍ World Cup ២០២៦

(English) លោក Rio Ferdinand នឹងដឹកនាំការចាប់ឆ្នោតព្រឹត្តិការណ៍ World Cup ២០២៦ រួមជាមួយកីឡាករ អាមេរិកល្បីៗ រួមទាំងលោក Tom Brady និងលោក Shaquille O’Neal ផងដែរ។  វីរបុរសក្រុម Manchester United រូបនេះ ត្រូវបានបញ្ជាក់ថាជា «អ្នកដឹកនាំ» របស់ FIFA សម្រាប់ព្រឹត្តិការណ៍ថ្ងៃសុក្រនេះ នៅទីក្រុង Washington DC។

អ្នកគាំទ្រអង់គ្លេសសង្ឃឹមថា Ferdinand អាចនាំសំណាងឲ្យប្រទេសអង់គ្លេស ខណៈដែលពួកគេសង្ឃឹមថានឹងជៀសវាងពូលមរណៈដែលពាក់ព័ន្ធនឹងក្រុមខ្លាំងៗដូចជា អ៊ុយរូហ្គាយ ស្កុតឡែន និងហ្គាណា។ ព្រឹត្តិការណ៍នៅមជ្ឈមណ្ឌល Kennedy ក៏នឹងមានវត្តមានតារាចម្រៀងប៉ុបអង់គ្លេស Robbie Williams រួមសម្តែងជាមួយអ្នកចម្រៀងអាមេរិក Nicole រួមទាំងតារាចម្រៀងអ៊ីតាលី Andrea Bocelli ផងដែរ។ ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក Donald Trump នឹងទទួលបានពានរង្វាន់សន្តិភាព FIFA ដំបូងគេបង្អស់៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៥-ធ្នូ-២០២៥
(English) FIFA ត្រៀមប្រើប្រាស់​ VAR ថ្មី២ មុន​ព្រឹត្តិការណ៍ World Cup 2026

(English) ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA កំពុងស្នើការកែសម្រួលវីដេអូជំនួយការអាជ្ញាកណ្តាល ហៅកាត់ថា (VAR) សំខាន់ចំនួនពីរ មុនព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។  យោងតាមកាសែត The Times វិសាលភាពនៃការប្រើប្រាស់​ ប្រព័ន្ធ VAR ថ្មី២នេះ នឹងត្រូវបានអនុញ្ញាតឱ្យមន្ត្រីពិនិត្យឡើងវិញនូវការសម្រេចចិត្តលើការទាត់បាល់ជ្រុង និងកាតលឿងទីពីរ។

ស្ថាប័ននេះបានទទួលស្គាល់ពីតម្រូវការក្នុងការអនុញ្ញាតឱ្យ VAR ធ្វើអន្តរាគមន៍នៅពេលដែលកីឡាករទទួលបានកាតលឿងទីពីរមិនត្រឹមត្រូវ ដែលជាចន្លោះប្រហោងដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងប្រព័ន្ធបច្ចុប្បន្ន។ បច្ចុប្បន្នបញ្ហទាំងពីរនេះ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់វីដេអូអន្តរាគមន៍ទេ ព្រោះ VAR មិនអាចមើលបាននៅពេលដែលអាជ្ញាកណ្តាលធ្វើការសម្រេចចិត្តរៀងៗខ្លួន។

គោលបំណងរបស់FIFA គឺដេីម្បីធានាថា ​គ្រាប់បាល់ចេញពីជ្រុង​ចូល​ទី ​កើត​ចេញ​ពី​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ និងជៀសវាង​ការ​បណ្តេញ​ចេញ​ដោយ​អយុត្តិធម៌សម្រាប់ករណីកាតលឿងទី២។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC Sport។ ជុំវិញនឹងបញ្ហានេះ ក្រុមប្រឹក្សាភិបាល​សមាគម​បាល់ទាត់​អន្តរជាតិ (IFAB) ស្ថាប័ន​ទទួល​បន្ទុក​ច្បាប់​នៃ​ការ​ប្រកួត បាន​ផ្តួចផ្តើម​ការ​ពិភាក្សា​នេះ​រួច​ហើយ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៤-ធ្នូ-២០២៥
(English) Desire Doue ឈ្នះពានរង្វាន់បាល់មាស Golden Boy ​២០២៥

(English) ខ្សែបម្រីប្រយុទ្ធរបស់ក្លិប Paris Saint Germain បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ឈ្នះពានរង្វាន់បាល់មាស Golden Boy ឆ្នាំ ​២០២៥ ដែលស្នងតំណែងពី Lamine Yamal របស់ក្លិប FC Barcelona។  ពានរង្វាន់ដែលទទួលស្គាល់កីឡាករបាល់ទាត់អាយុក្រោម ២១ ឆ្នាំល្អបំផុតរបស់ពិភពលោក។ ខ្សែប្រយុទ្ធដែលបានបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងឆ្នាំនេះ ទទួលបានសម្លេងឆ្នោតគាំទ្រដ៏លើសលុបគឺ៤៥០ពិន្ទុ នាំមុខដាច់ឆ្ងាយពីបេក្ខភាពល្បីៗជាច្រើនរូបទៀត។ ពានរង្វាន់នេះ ដែលត្រូវបានផ្តល់ដោយគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយរបស់ទ្វីបអឺរ៉ុបចំនួន ៥០ដែលបានបញ្ជាក់ពីការរីកចម្រើនដ៏អស្ចារ្យរបស់រូបគេនៅទ្វីបអឺរ៉ុប។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ Golden Boy ២០២៥៖

១- Désiré Doué (PSG), ៤៥០ពិន្ទុ

២– Arda Güler (Real Madrid) ១៦៣ ពិន្ទុ

៣– Pau Cubarsí (Barça), ១៦១ ពិន្ទុ

៤– Dean Huijsen (Real Madrid) ១៦០ ពិន្ទុ

5– Kenan Yildiz (Juventus), 148 ពិន្ទុ

៦– Franco Mastantuono (Real Madrid) ៤១ ពិន្ទុ

៧– Warren Zaïre-Emery (PSG), ៣៧ ពិន្ទុ

៨– Jobe Bellingham (Dortmund) ២៨ ពិន្ទុ

៩– Francesco Esposito (Inter), ១៩ ពិន្ទុ

១០– Lucas Bergvall (Tottenham) ១៣ ពិន្ទុ៕

Thumbnail
ព័ត៌មានកីឡាអន្តរជាតិ
០៣-ធ្នូ-២០២៥
(English) Haaland បំបែកកំណត់ត្រា Shearer

(English) បន្ទាប់ពីស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ជួយឲ្យក្លិប Manchester City ឈ្នះ Fulham ដោយលទ្ធផល ៥-៤  កាលពីថ្ងៃអង្គារ Erling Haaland ក្លាយជាកីឡាកររកគ្រាប់បាល់បាន១០០គ្រាប់លឿនបំផុត នៅក្នុងប្រវត្តិសាស្ត្រ Premier League បំបែកកំណត់ត្រាអតីត កីឡាករ Shearer ។ គ្រាប់បាល់ទី ១០០ របស់ Haaland បានកើតឡើងនៅក្នុងការប្រកួត Premier League លើកទី១១១ បំបែកកំណត់ត្រា Shearer ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់លីគ (២៦០ គ្រាប់) រកគ្រាប់បាល់ទី ១០០ ក្នុងការប្រកួតចំនួន ១២៤ លើក។

Haaland ស៊ុត​បញ្ចូល​ទីសរុបបាន១៤៤គ្រាប់​ក្នុង​ការ​ប្រកួត ១៦៥ លើក។ Harry Kane គឺជា​កីឡាករ​លឿន​បំផុត​លំដាប់​ទី​បី​ដែល​ស៊ុត​បញ្ចូល​ទី​បាន១០០គ្រាប់​ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​សម្រេច​បាន​តួលេខ​ដ៏​សំខាន់​នោះ​ក្នុង​ការ​ប្រកួត ១៤១ លើក។ Sergio Aguero ដ៏​អស្ចារ្យ​របស់​ក្រុម City ​ធ្វើ​បាន១០០​ក្នុង​ការ​ប្រកួត១៤៧លើក ហើយ Thierry Henry បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ក្នុង​ការ​ប្រកួត​ទី ១៦០របស់​គាត់។ Haaland បានប្រាប់ Sky Sports ថា ខ្ញុំមិនចង់និយាយពាក្យទាំងនេះទេ ប៉ុន្តែនៅពេលដែលអ្នកជាខ្សែប្រយុទ្ធរបស់ក្រុម Man City អ្នកគួរតែស៊ុតបញ្ចូលទីបានច្រើន ហើយនោះជាការងាររបស់ខ្ញុំ។ មនុស្សគួរតែរិះគន់ខ្ញុំ ប្រសិនបើខ្ញុំធ្វើមិនបាន។ Haaland បន្តថា វាជារឿងធំណាស់ ហើយខ្ញុំពិតជាមានមោទនភាព ហើយជាការពិតណាស់ វាជារឿងដ៏ធំមួយ៕

Thumbnail
ព័ត៌មានកីឡាជាតិ
០៣-ធ្នូ-២០២៥
(English) គ្រូថ្មីវិសាខាថាក្រុមនៅតែអាចប្រជែងពានបានដដែល ទោះលទ្ធផលពិបាកក្នុងការប្រជែងក៏ដោយ…

(English) ទោះបីជាលទ្ធផលក្នុងការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជា​ Cambodia Premier League ហាក់បីជាពិបាកបន្តិចក៏ពិតមែន ប៉ុន្តែលោក Scott Cooper ដែលជាគ្រូបង្វឹកថ្មីរបស់ក្លិបវិសាខា នៅតែគិតថាក្រុមអាចប្រជែងពានបានដដែល។ បច្ចុប្បន្ននេះក្រុមវិសាខាកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយមាន ១២ ពិន្ទុក្នុងចំណោម ១១ ប្រកួតដែលពួកគេបានលេងនៅក្នុងលីគកំពូលកម្ពុជា។ 

ទាក់ទងនឹងលទ្ធផលខាងលើ បុរសសញ្ជាតិអង់គ្លេសវ័យ ៥៥ ឆ្នាំរូបនេះបាននិយាយថា៖ «ចំពោះពានរង្វាន់លីគកំពូលកម្ពុជា គឺនៅតែអាចប្រជែងពានបានដដែល បើគិតគូរតាមការគណនាពិន្ទុ។ ជាការពិតណាស់ យើងស្មើ ៦ ដង គឺពិបាកក្នុងការឈ្នះពានរង្វាន់លីគកំពូល ប៉ុន្តែហេតុអ្វីយើងនៅតែអាច​ ដោយសារខ្ញុំតែងតែខំប្រឹង និងព្យាយាម ដើម្បីរកពិន្ទុនៅក្នុងលីគ។ ខ្ញុំមិនមែនជាប្រភេទគ្រូបង្វឹកដែលមកគិតតែឈ្នះពានសម្តេចមួយទេ ខ្ញុំក៏ផ្តោតទៅលើការព្យាយាមរកពិន្ទុ ដើម្បីរុញក្រុមទ្បើងទៅកំពូលតារាងផងដែរ។ អ្វីជារឿងសំខាន់គឺធ្វើការកែប្រែ និងអភិវឌ្ឍន៍ក្រុមឱ្យបានលឿនបំផុត។ យើងឃើញថាពិន្ទុនៅក្នុងតារាង គឺមិនអាចកុហកបានទេ»។

លោកបន្ថែមទៀតថា៖ «ការប្រកួតពានរង្វាន់សម្តេច គឺពាក់ព័ន្ធនឹងការប្រកួតមួយចំនួន បើយើងធ្វើបានល្អ យើងចេះតែទ្បើង និងបានឈ្នះហើយ​ ប៉ុន្តែលីគកំពូល យើងត្រូវការល្អឱ្យបានទៀងទាត់ ដើម្បីរកពិន្ទុជួយក្លិបឱ្យទ្បើងទៅកំពូលតារាង។ នេះជាអ្វីដែលខ្ញុំថាហេតុអ្វីយើងអាចឈ្នះពាន គឺខ្ញុំតែងតែព្យាយាម ខ្ញុំនៅតែមានមហិច្ឆតាចង់ឈ្នះលីគ ប៉ុន្តែអ្វីដែលសំខាន់ គឺយើងត្រូវតែកសាងទស្សនៈវិស័យរបស់ក្រុមបន្ថែមទៀត ដើម្បីធ្វើការផ្លាស់ប្តូរឱ្យបានឆាប់រហ័ស។ ខ្ញុំក៏មិនទទួលយកកីទ្បាករដែលផ្តោតទៅលើពានសម្តេចទេ ខ្ញុំត្រូវការកីទ្បាករដែលព្យាយាមទាំងពានលីគ និងពានសម្តេច ដោយសារខ្ញុំត្រូវការភាពល្អជាប់លាប់របស់កីទ្បាករ ដើម្បីរុញក្រុមឆ្ពោះទៅមុខ។ ខ្ញុំត្រូវការកីទ្បាករដែលមានមហិច្ឆតា ដើម្បីធ្វើការកែប្រែលទ្ធផលជូនក្លិបទាំងពានលីគ និងសម្តេច។ អ្វីដែលសំខាន់បំផុតនោះគឺការល្អទៀងទាត់ នេះជារឿងសំខាន់ដែលខ្ញុំត្រូវធ្វើ»។

នេះជាការលើកទ្បើងរបស់លោក Scott Cooper ដែលត្រូវបានក្លិបវិសាខា តែងតាំងជាគ្រូបង្វឹកផ្លូវការ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥៕

ads